ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ឆ្នាំ២០២២

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម​ប្រឹក្សា​ខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ឆ្នាំ២០២២ ។សមាសភាពដែ​លអញ្ជើញចូលរួមក្នុងកិ​ច្ចប្រជុំមានលោក នូវ ប៉ែង​ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល លោក លោក​ស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរ​ងខេត្ត មន្ទីរ-​អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់​ព័ន្ធជាច្រើនរូបផងដែរ។

នាឱកា​ស​នោះ​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត រៀប​ចំឡើង​ក្នុងគោ​លបំណងដើម្បីពិ​និត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជា​ការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាព​ជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំ​ពីលទ្ធផ​លការងារ ដែលបានអនុ​វត្តន៍កន្លងមក និងកំ​ណត់ទិ​សដៅអ​នុវត្តន៍បន្ត​អោយទទួលបា​នលទ្ធផលកាន់​តែប្រសើរឡើងថែមទៀត។

ក្នុងនោះឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្តបានជំរុញ និងលើកទឹកចិត្តដល់ បណ្តាមន្ទីរ អង្គភាព​និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិត​ខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីជួ​យលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោ​យអភិបាល​កិច្ចល្អរវា​ងក្រុមប្រឹក្សាខេត្ត និងគណៈអភិ​បាលខេត្ត សំដៅឆ្លើយ​តបបានតាមតម្រូវកា​ររបស់​ប្រជាពល​រដ្ឋនៅមូលដ្ឋានជាពិសេសត្រូវបន្តដោះ​ស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួ​លបានជោគជ័យបន្ថែមទៀតផងដែរ ៕

Leave a Reply

Your email address will not be published.