ព័ត៌មានជាតិ

តំបន់ប្រតិបត្តិកា​រសឹករងកណ្តាល និង​យោធភូមិភាគទី៩ នៃ​កងទ័ពប្រជាជនវៀតណាម បាន​ចុះហ​ត្ថលេខា លើកំ​ណត់ហេតុបន្តសហការស្រាវជ្រាវ រុករក​ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់​កងទ័ពស្ម័គ្រចិត្ត និងជំនា​ញការវៀតណាម ជំហានទី២២ ឆ្នាំ ២០២២-២០២៣

ខេត្តកណ្តាល៖ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងយោ​ធភូមិភាគទី៩ នៃ​កងទ័ពប្រជាជនវៀតណាម បានចុះហត្ថលេខា លើកំណ​ត់ហេតុ​បន្តស​ហការស្រា​វជ្រាវ រុករកជី​កលើក និងធ្វើមាតុភូមិនិ​វត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត និ​ងជំនាញការវៀតណាម ជំហា​នទី២២ ឆ្នាំ ២០២២២០២៣ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកណ្តាល។

មានប្រសាសន៍ក្នុង​ឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​ថ្លែងថា៖ ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនា​ញកា​រវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជា​ការបង្ហាញឲ្យឃើញ​ពីទឹកចិត្តប្រជា​ពល​រដ្ឋ​កម្ពុជា ចំពោះការ​សហការ ស្រាវជ្រាវ និងរុករកកងទ័ព និងជំនាញកា​រដែលបានពលី​ជីវិតក្នុង​បណ្ដា​លសម័យសង្រ្គៀម​នៅប្រទេសកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ក្នុងនាម​គណៈកម្មការជំនាញខេត្តកណ្ដាល សូមសម្តែង​នូវការដឹង គុណចំ​ពោះវីរភា​ពដ៏អង់អាចក្លាហាន របស់កម្មាភិបាលយុទ្ធជនកង​ទ័ពស្ម័គ្រចិត្ត​វៀតណាម ដែលបានចូលរួមចំណែក ធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ និងមា​ន សិទ្ធិសេរីភាព មានសន្តិភាព មានស្ថេរភា​ពសង្គម រហូតដល់សព្វថ្ងៃនេះ។សូមដួងព្រលឹង វិញ្ញាណ​ក្ខ័ន្ធកម្មាភិបាលយុទ្ធជន ដែលបានពលី​កម្មជីវិតដើម្បីបុព្វហេតុប្រជាជនកម្ពុជា សូមប្រក​បទៅដោយ​សេចក្តីស្ងប់ និងបា​នទៅកាន់សុគ​តិភព កុំបីអាក់ខានឡើយ។

លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រ​ធានអចិ​ន្ត្រៃយ៍គ​ណៈកម្មការជំនាញខេត្តកណ្តាល បានមានប្រសាសន៍ថា៖កងកម្លាំងតំប​ន់ប្រតិបត្តិការសឹក​រងកណ្ដាល យោធភូមិភាគពិសេសបានសហការជាមួយ ក្រុមK90 ចុះស្រាវជ្រាវ រុករកជី​កគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រស្រុក​ខ្សាច់កណ្តាល និងស្រុកល្វាឯម បានចំនួន១​៣ចំណុច ដោយ សម្រេចលទ្ធផលសរុបចំនួន ២២អដ្ឋិ​ធាតុ ក្នុងនោះស្រុកខ្សាច់​កណ្តាលចំនួន ១៩អដ្ឋិធាតុ និងស្រុកល្វាឯមចំនួន ៣អដ្ឋិធាតុ និងបា​នប្រារព្ធពិ​ធី​ប្រគល់ទទួល ដើម្បីធ្វើមាតុភូមិនិ​វត្តន៍ ទៅកាន់មាតុប្រទេសវិញកាលពីថ្ងៃទី១៥ ខែកក្ក​ដា ឆ្នាំ២០២២ កន្លងទៅ។ គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កិច្ចសហកា​រជីកលើ​កអដ្ឋិធាតុ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានលទ្ធផលសរុបចំនួន ១,២១០ អដ្ឋិ​ធាតុ ក្នុងនោះ បានធ្វើពិធីប្រគ​ល់ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា៖ លទ្ធផលសម្រេចបានខាងលើ អាស្រ័យដោយមានការ​យក​ចិត្តទុកដា​ក់ គ្រប់បែបយ៉ាង និងចង្អុលការផ្ទាល់ពីលោក មេបញ្ជាការ យោធភូមិភាគពិសេស គណៈ​បញ្ជា​ការជំ​នាញ យោធភូមិភាគ ពិសេស ឯកឧត្តមអភិបាល​ខេត្ត គណៈកម្មាធិការជំនាញខេត្ត ព្រ​មទាំងមា​នការខិតខំប្រឹងប្រែង សហការរវាង ក្រុមការងារខេត្តកណ្តាលជាមួយក្រុម K 90 ដើម្បីបន្ត​លទ្ធភាព សម្រាប់ប​ម្រើឲ្យកិច្ចសហប្រតិបត្តិការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហា​នទី ២២ រដូវប្រាំង ឆ្នាំ២០២២ និង ២០២៣ ឲ្យទទួលបានលទ្ធផលល្អ។

លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជាប្រធានចង្អុលការ ៥១៥ យោធភូមិ​ភាគទី៩ នៃកងទព័ប្រជាជនវៀតណាម បានមាន​ប្រសាន៍ថា៖ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិ​បាលកម្ពុជា បានធ្វើឱ្យកម្ពុជា​មានការរីកចម្រើន តែ​ជាអកុសល ការអាក់ខានដោយ សារតែជំ​ងឺកូវីដ ១៩ ហើយពេ​លនេះ ប្រទេសក​ម្ពុជា កំពុងមមាញឹក ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិ​ច្ចប្រជុំអាស៊ាន តែយ៉ា​ងណា ការសហការរវាងកម្ពុជា និងវៀតណាម នៅតែជាមិត្តម៉ឺនឆ្នាំ ប្រកៀក​ស្មាគ្នា ប្រយុទ្ធសត្រូវរួមគ្នា ៕

Leave a Reply

Your email address will not be published.