ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា និង លោកជំទា​វ ព្រមទាំងបុត្រី អញើញចូលរួមក្នុងពិធីក្រុងពាលី សាងស​ង់ផ្ទះ​មួយ​ខ្នងជូនប្រជាពលរដ្ឋដែលគ្មានផ្ទះសំបែងសមរម្យ

កណ្តាល៖ ផ្ទះនៃអំពើល្អត្រូវបានធ្វើពិធីក្រុងពាលីនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​មាន​ការចូលរួមពីឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់​សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តម និងសប្បុរ​សជនផងដែ​រ។ សូមបញ្ជាក់ថាផ្ទះនេះនឹងចាប់ផ្តើមសាងសង់ក្រោយពីពិធីក្រុងពាលីនេះរួចរាល់។

លោក លឿង សារុន អាយុ៥៤ឆ្នាំ រួមទាំងក្រុមគ្រួសារ ដែលមានកូនបួននាក់ រស់នៅក្នុងភូមិព្រែក​ពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាអតីតសកម្មជនគណបក្សប្រឆាំង ដែលពេលនេះបាន​ចូលរួមរស់ជីវភាពជាមួ​យគណបក្សប្រជាជនកម្មកម្ពុជា ស្របពេលដែលមានជីវភាពខ្វះខាត និង​គ្មាន​ផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងនោះ ពេលនេះគាត់ទទួលបានផ្ទះនៃអំពើល្អ ដែលមា​នការផ្តួចផ្តើមយកចិត្តទុកដាក់ពីឯកឧត្តម ដួង តារា និងមានការចូលរួមជា​ច្រើនពីសប្បុរ​សជនផង​ដែរ។

ផ្ទះមួយខ្នងដែលចាប់ផ្តើមសាងសង់នេះមានទំហំ ៨ម៉ែត្រX១២ម៉ែត្រ ដែលត្រូវចំណាយ​ថវិការក្នុង​ការសាងសង់ចំនួនប្រមាណជា១១,០០០ដុល្លារ ដោយចំណាយពេលជិតពីរខែ ទើបសាងសង់រួចរា​ល់ដោយមាន​ការគូសប្លង់ច្បាស់លាស់ពីវិស្វករផ្នែកសំណង់។

លោក លឿង សារុន រួមជាមួយក្រុមគ្រួសា​របានសម្ដែងនូវការសប្បាយរី​ករាយឥតឧប​មាប្រកប​ដោយការដឹងគុណ និងបានគោរពថ្លែងអំណរ​គុណចំពោះឯកឧត្តម ដួង តារា និងក្រុមការងាររួមជា​មួយសប្បុរសជនទាំងអស់ដែលបានផ្ដល់នូវផ្ទះនៃអំពើល្អជូនគាត់ក្នុងឱកាសនេះ៕

Leave a Reply

Your email address will not be published.