ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ និង០៣នាក់ទៀត រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាម៉ូតូ០៣គ្រឿងបុកបន្តគ្នា កាលពីវេលាម៉ោង០៩និង១០នាទី យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៧–៨ ស្ថិតនៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា៖នៅមុនពេលកើតហេតុ មានម៉ូតូហុងដាទ្រីម០១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិចបានបុកម៉ូតូអ៊ិចសិនទ័របើកបរពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឲ្យដួល បន្ទាប់មកមានម៉ូតូម៉ាកហុងដាវេវ០១គ្រឿង បើកបរពីកើតទៅលិចបានបុកបន្តគ្នា ទើបបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។
នគរបាលបានបន្តថា៖ក្នុងហេតុការណ៍នេះម៉ូតូហុងដាឌ្រីមជិៈគ្នា០២នាក់ ស្លាប់ទាំង០២នាក់ មាន៖ ១/ឈ្មោះ ហាក់ ជីចា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (ស្លាប់នៅកន្លែងកើតហេតុ)។
២/ឈ្មោះ ផៅ ឃឹម ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែលម៉ូតូអ៊ិចសិនទ័រជិៈគ្នា០២នាក់ រងរបួសធ្ងន់ទាំង០២នាក់៖
១/ឈ្មោះ ដែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត។
២/ឈ្មោះ តិក ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់អន្លង់ស្វាយ ក្រុងប៉ោយប៉ែត។ អ្នកទាំង០២ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ។ដោយឡែកខាងម៉ូតូវេវរបួសស្រាល០១នាក់មានឈ្មោះ ឃុន នី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត (រងរបួសស្រាល) ត្រូវបានសាច់ញាតិដឹកយកទៅពេទ្យ ។
នគរបាលបានបញ្ជាក់ថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមិនដឹងពីមូលហេតុនោះទេ ស្ថិតក្នុងការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ។ចំពោះវត្ថុតាងម៉ូតូខូចធ្ងន់០២គ្រឿង ម៉ាកហុងដាឌ្រីមនិងម៉ូតូអ៊ិចសិនទ័រ ខូចស្រាល០១គ្រឿងមាកវេវ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រងចាំធ្វើការស្រាវជា្រវពីមូលហេតុ និងដោះសា្រយនៅពេលក្រោយ ។រីឯសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕