ព័ត៌មានជាតិ

នាយឧត្តម​សេ​នីយ៍ ​អ៊ី​ឈាន នាំ​យក​អំ​ណោយសម្តេច​តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន​ប្រជាព​លរដ្ឋដែល​មានជីវភាព​ចំនួ​ន១​១៥០គ្រួសារ នៅក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង​ជាប្រ​ធានក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម​តំណាងរាស្ត្រ ក្រុមកា​រងារ​គណៈ​អភិបាល​ខេត្ត ប្រធានមន្ទីរ​ជំនាញជុំវិញ​ខេត្ត កង​កម្លាំង​សមត្ថកិច្ច នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​អញ្ជើញចុះជួបសំ​ណេះសំណាល សួរសុខទុក្ខនិង​នាំយកនូវអំ​ណោយ​របស់​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនព​លរដ្ឋ ដែលមាន​ជីវភាពខ្វះខាត និងរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង ចំនួន​១១៥០គ្រួសារ មកពី​ភូមិ​ភ្នំ​ដំ​បង សង្កាត់អូរ​តាវ៉ៅ ក្រុងប៉ៃ​លិន ខេត្តប៉ៃលិន។

ថ្លែងនៅក្នុង​ឱកាសនេះ ឯកឧត្តម បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខ​រួមទុក្ខជាមួយ​បងប្អូនជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀង​ស្លាប់ដោយមិ​នបានដឹង និងមិន​បានដោះស្រាយនោះឡើយ។អំណោយរបស់សម្តេចតេជោ ដែលផ្តល់​ជូន​ពលរដ្ឋនា​ពេលនេះរួមមាន៖ ឃីត១ដុំ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published.