ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភា​ពការស្រាវជ្រាវ ដោះស្រាយ​ ករណី​វិវាទដីធ្លី នៅក្នុងភូមិ​សាស្ត្រ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នារសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការស្រាវជ្រាវ ដោះស្រាយ ករណីវិវាទដីធ្លី និង​ការឆ្លើយតប​លិខិតរបស់​ក្រសួង​មហាផ្ទៃ នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល។

ឯកឧត្តម​អភិបាលខេត្តមាន​ប្រសាស​ន៍ថា៖ រដ្ឋបាល​ខេត្តបាន​ដាក់ចេញនូវ​យុទ្ធនាការដោះ​ស្រាយករណីវិ​វាទដីធ្លី​ជូនប្រជាពលរដ្ឋ ​នៅក្នុងភូមិសាស្រ្ត​ខេត្តកណ្តាល តាមគោលនយោបាយឈ្នះ ឈ្នះ ប្រកបដោយភាពត្រឹមត្រូវ និង​យុត្តិធម៌ ដោ​យមិនប្រកា​ន់និន្នាការនយោបាយណាមួយឡើយ។

រដ្ឋបាលខេត្តបញ្ជាក់ថា៖ ក្នុងរយៈពេ​លចុងក្រោយនេះ រដ្ឋបាលខេត្តកណ្តាល បានខិត​ខំប្រឹងប្រែង​ដោះស្រាយ​បញ្ហានានា ជូនប្រជាពលរដ្ឋបាន យ៉ាងល្អប្រសើរ ដែលក្រសួងមហាផ្ទៃ បានវាយតម្លៃជា​ខេត្តដែលបា​នដោះស្រាយ​បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋទទួលបានចំ​ណាត់លេខ១ នៅទូទាំងប្រទេស និងមានការកោតស​រសើរយ៉ាងខ្លាំង​ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកណ្តាលទាំងមូល៕

Leave a Reply

Your email address will not be published.