ខេត្តស្ទឹងត្រែង:ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជើញពិនិត្យមើលសណ្តាប់ធ្នាប់ និងការលក់ដូររបស់បងប្អូន អាជីវករ នៅផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អាជីវករ ក្នុងការប្រកបអាជីវកម្មប្រកបដោយរបៀបរៀបរយ មានសោភ័ណភាពល្អ ។
ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំដល់មន្ត្រីជំនាញទាំងអស់ អោយពិនិត្យមើលទីតាំង និងការលក់ដូររបស់អាជីវករ ដូចជាបន្លែ ត្រី សាច់ ជាដើម ដើម្បីរៀបចំសណ្ដាប់ធ្នាប់អនាម័យ អោយរបៀបរៀប រយ សោភ័ណភាពទាក់ទាញ ជៀសវាងការលក់ដូរលើទីសាធារណៈ គ្នានសណ្ដាប់ធ្នាប់។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕