(ប៉ៃលិន)៖អំណោយខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមកដល់ខេត្តប៉ៃលិនហើយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ រងចាំតែខាងរដ្ឋបាលខេត្ត ចែកជូនបន្តដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
ជាមួយគ្នាផងដែរ រដ្ឋបាលខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងគិតគូរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ បានឧបត្ថម្ភ អង្ករ ចំនួន ៥០តោន និងថវិកា ចំនួន១០០.០០០$(ដុល្លា) ដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាទុក្ខលំបាក ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានជីវភាពខ្វះខាត រងគ្រោះដោយធម្មជាតិ និងបញ្ហាផ្សេងៗ៕