ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំ​ស្តីពី​ការត្រៀមរៀបចំ​ព្រះរាជ​ពិធីបុណ្យអ៊ុំទូក បណ្តែត​ប្រទីប និងសំ​ពះព្រះខែ អកបំបុក

ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២​២នេះ បានដឹកនាំកិច្ចប្រជុំមួយស្តីពី​ការត្រៀមរៀបចំព្រះរា​ជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំ​ពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី រយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ០៧ ខែវិច្ឆិកា​ខាងមុខនេះ ។ ពិធីនេះបានធ្វើឡើង​នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយ​មានការអញ្ជើញ​ចូលរួមពីសំ​ណា​ក់អភិបា​លរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់​អាវុធទាំង​៣ប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្ទីជំ​នាញពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាស​ន៍​ណែនាំបន្ថែមទៀ​ត​ដល់អស់លោក លោកស្រី និងអ្នកពាក់ព័ន្ធនៅក្នុ​ងគណៈកម្មការ និងអនុគណៈ​កម្មការខេត្តរៀ​បចំព្រះរាជពិធីបុណ្យអ៊ុំទូ​កនេះ សូមចូលរួមស​ហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំ​ណើរការនៃកា​ររៀបចំព្រះរាជពិ​ធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី រយៈពេល២ថ្ងៃនេះ ប្រព្រឹត្តទៅ​ដោយរលូន ពិសេសសូមអាជ្ញាធរក្រុងស្រុក ក្នុងនាមគណៈ​បញ្ជាការឯក​ភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវតែពង្រឹងសន្តិ​សុខឱ្យបានល្អរឹងមាំ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់​អញ្ជើញមកទស្សនាពិធីបុណ្យអ៊ុំទូកនេះ ពិសេសក៏ត្រូវតែ​ត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ ៕

Leave a Reply

Your email address will not be published.