(ភ្នំពេញ)៖នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសរុបចំនួន ២៥នាក់(២៥គ្រួសារ) ដែលមានជីវភាពខ្វះខាតបានចូលជួបសំណេះ សំណាលជាមួយឯកឧត្តម ដួង តារា និងទទួលនូវអំណោយសប្បុរសមានគ្រឿង ឧបភោគបរិភោគដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ដួង តារា បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ឱ្យបងប្អូនចេះស្រឡាញ់អំពើល្អ ចេះចែករំលែកអ្វីដែលល្អៗ ។
ម្នាក់ៗទទួលបាននូវអំណោយមានដូចជាអង្ករចំនួន៥០គីឡូក្រាម មីមួយកេស និងត្រីខមួយយួរ។
ឯកឧត្តម ដួង តារា ក៏បានអំពាវនាវឲ្យបងប្អូនដែលមានចិត្តសប្បុរស ហើយមានបំណងចង់ចូលរួមជាមួយលោក ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត លោកនឹងស្វាគមន៍ជានិច្ច។
សូមបញ្ជាក់ថានៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ដួង តារា និងក្រុមការហារ នឹងនាំអំណោយសប្បុរសដើម្មីចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ៤៣០គ្រួសារ នៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ផងដែរ។
សូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅ ប្រទេសចូលរួមធ្វើបុណ្យចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមតាមរយៈការកសាងអំពើល្អទាំងអស់គ្នានៅក្រោមម្លប់សន្តិភាព។ បងប្អូនអាចចូលរួមដោយផ្ទាល់ ឬបរិច្ចាគតាម ABA របស់ឯកឧត្តមផ្ទាល់ (Duong Dara) 000676665 ៕