ព័ត៌មានជាតិ

អង្គការយូនីសេហ្វ ផ្តល់អំណោយជាសម្ភារៈប្រេីប្រាស់ តាមរយះក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់លិចលង់ផ្ទះសំបែង កំពុងស្នាក់នៅទីទួលសុវត្ថិភាព ក្នុងក្រុងសេរីសោភ័ណ

ខេត្តបន្ទាយមានជ័យ: ដើម្បីជួយបង្ការការពារផ្នែកសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងបន្តរស់នៅទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីគ្រោះទឹកជំនន់លិចលង់ផ្ទះសំបែងនោះនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

ក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ពាក់ព័ន្ធទៅនឹងសុខភាពមានដូចជា ធុងចម្រោះសេរ៉ាម៉ិច ១ , ធុងលាងសម្អាតដៃ ១ , សំឡីអនាម័យចំនួន៣ដុំ ,សាប៊ូដុំចំនួន១០ដុំ , ធុងមួយ និងថ្នាំក្លូរសម្លាប់មេរោគចំនួន១០បញ្ចប់ របស់អង្គការយូនីសេហ្វ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីទួលសុវត្ថិភាព មកពី៣ភូមិ ក្នុងសង្កាត់ព្រះពន្លា នៃក្រុងសេរីសោភ័ណសរុបចំនួន ២១២គ្រួសារនិង ១៧៥គ្រួសារទៀតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ។

 

លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបានសម្តែងនូវអំណរគុណចំពោះអង្គការយូនីសេហ្វដែលតែងតែផ្ដល់សម្ភារៈប្រើប្រាស់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកជាក់ស្ដែងនៅថ្ងៃនេះតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់សម្ភារៈប្រើប្រាស់ពាក់ព័ន្ធនឹងសុខភាពនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកជូនដល់បងប្អូនប្រជាពលរដ្ឋបានមួយគ្រា។

 

លោក លី សុវណ្ណារិទ្ធ បានបន្តថា  រាល់សម្ភារៈអំណោយ បងប្អូនយកទៅប្រើប្រាស់ឲ្យទៅតាមលទ្ធភាពនៃការណែនាំរបស់មន្ត្រីនិងត្រូវចេះថែរក្សានិងប្រើប្រាសឲ្យបានយូរអង្វែង។ចុងក្រោយលោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី២០ ខែតុលា នេះតទៅ សូមអញ្ជើញ ទៅពិនិត្យឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតព្រោះថាឆ្នាំ២០២៣ ខាងមុខនេះនឹងមានការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៧។ម្យ៉ាងវិញទៀតសូមបងប្អូនអាណាព្យាបាលធ្វើការប្រុងប្រយ័ត្នចំពោះក្មេងតូចតូចទាំងការលិចទឹកហើយត្រូវមានអនាម័យហូបស្អាត ផឹកស្អាត រស់ននៅស្អាតនិងពេលទឹកស្រកទៅវិញទៅសម្អាតផ្ទះសម្បែងគ្មានភក់ជ្រាំក្រែងមានមេរោគជាពិសេសគឺជំងឺគ្រុនឈាម៕

Leave a Reply

Your email address will not be published.