ខេត្តបន្ទាយមានជ័យ ៖នាព្រឹកថ្ងៃទី៣០ មិថុនា ២០២២ នេះតាមរយៈរូបមន្តនៃគោលនយោបាយឈ្នះឈ្នះសម្តេចតេជោ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសហការ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចប់វិវាទរ៉ាំរ៉ៃមួយករណីទៀត នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមស្នាមញញឹមនៃភាគីទាំង២ដែលសរុបជាង៣០០គ្រួសារ ។
ប្រជាពលរដ្ឋនៅភូមិទំនប់ដាច់រំភើបបំផុតរហូតស្រក់ទឹកភ្នែក ! វិវាទដីធ្លីដ៏រ៊ាំរ៉ៃត្រូវបានបញ្ចប់ ក្រោមប្រធានបទដដែលគឺនយោបាយឈ្នះៗ ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋដែលមានវិវាទរ៉ាំរ៉ៃ គោរពថ្លែង អំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីមកជួយដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាច្រើនករណីជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធិភាព និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ៕យើងចូលរួមរក្សាសន្តិភាពទាំងអស់គ្នា មានសន្តិភាពទើបមានថ្ងៃនេះ អរគុណសន្តិភាព !!!