ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី ៣ និងលើកទិសដៅការងារអនុវត្តប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ ។កិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកទី១៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមជាមួយ ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រីប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២២ នាក់ ផងដែរ ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
–ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា
–អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តត្រីមាសបន្ទាប់ដោយលោកនាយកសាខា
–មតិលើកឡើងរបស់គណៈកម្មាធិការសាខា អនុសាខាលើរបាយការណ៍ទាំង ២ និងទិសដៅការងារអនុវត្តត្រីមាសបន្ទាប់
–ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារបន្ត ។ដោយឯកឧត្តម ម៉ែន វិបុលប្រធានគណៈកម្មាធិការ មានភារៈកិច្ចបន្ទាន់ បានប្រគល់ភារកិច្ចជូនលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំកិច្ចប្រជុំបន្ត ។
ក្រោយពីបានស្តាប់មតិលើកឡើងរបស់សមាជិកគណៈកម្មាធិការសាខា អនុសាខា ក្នុងទិសដៅអនុវត្តការងារបន្តត្រីមាសទី ៤ លោកជំទាវ បានផ្តល់អនុសាសន៍ ដល់អនុសាខាក្រុង ស្រុកទាំង ៨ ត្រូវតាមដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើងត្រូវផ្តល់ព័ត៌មានដល់សាខាជាបន្ទាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ។
បន្ទាប់មកលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ថវិកាឧបត្ថម្ភប្រចាំខែរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់អនុសាខាស្រុកស្វាយជ្រំដើម្បីទិញសម្ភារៈ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុក ។ លោកជំទាវក៏បានឧបត្ថម្ភថវិកា ៥០០ ដុល្លារ ដល់អនុសាខាស្រុករមាសហែក ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋគ្រួសារអតីតយុទ្ធជន ២០ គ្រួសារ នៅឃុំអណ្តូងត្របែក ។ ឧបត្ថម្ភដល់អនុសាខាស្រុកចន្ទ្រា ២០០ ដុល្លារ មន្ត្រីបុគ្កលិកសាខា អនុសាខា ថវិកាចំនួន ១,៥៥០,០០០ រៀល ផងដែឬ៕