ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធី​គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះ​មហាវីរក្សត្រ ព្រះវរ​រាជបិតា ឯករាជ្យ បូរ​ណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរ​មរតន​កោដ្ឋ” គម្រប់ខួប ១០ឆ្នាំ

ខេត្តព្រះសីហនុ៖ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នា​ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ សិស្សនិ​ស្សិត និងប្រជាព​លរដ្ឋ គោរ​ពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ​ស​ម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភា​ពជាតិ​ខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ នៅវេទិកា​៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបញ្ជាក់ថា តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ និងប្រជាពលរដ្ឋ បា​នរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ (ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១២ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២) ដើម្បីតបស្នង​ព្រះមហាករុណាទិគុណ និងព្រហ្មវិ​ហារ​ធម៌​ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះ​បញ្ញាញា​ណ ក្នុងព្រះរាជសក​ម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិ​វឌ្ឍន៍លើគ្រប់វិស័យ។ ទូលបង្គំច​ងចាំជានិច្ច ព្រះមហាករុណាទិគុណ និងគំរូវីរភាពរប​ស់ព្រះ​ករុណា ព្រះ​បាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបា​នបូជាព្រះ​កាយ​ពល និងព្រះបញ្ញាញាណ​ចំពោះជា​តិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ៕

Leave a Reply

Your email address will not be published.