ខេត្តបន្ទាយមានជ័យ៖អគារសិក្សា និងសមិទ្ធផលនានា របស់អង្គការសាម៉ារីតាន់ភឺស នៅវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាសនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមសេរី ជំនះ រដ្ឋលេខាធិការ តំណាងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកបេរី ជែកសិន នាយកប្រចាំអង្គការ សាម៉ារីតាន់ភឺស មេបញ្ជាការ មេបញ្ជាការរង លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ មន្ត្រីរាជការអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូអាណាព្យាបាលនិងសិស្សានុសិស្សផងដែរ។
នាឱកាសនោះឯកឧត្ដម សេរី ជំនះ មានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលយើងបានពុះពារជម្នះបាននូវបញ្ហាប្រឈមធំជាច្រើន ទោះជាមានបញ្ហាប្រទេសជាតិជួបនូវការរងគ្រោះដោយជំងឺកូវីដ១៩ ដែលបង្កនូវការរាំងស្ទះមានដូចជា បិទសាលារៀន បិទចរាចរណ៍ទូទាំងប្រទេស ហើយក៏ជាបញ្ហាដែល រាជរដ្ឋាភិបាល ពិបាកនៅក្នុងការសម្រេចចិត្តបិទផ្លូវជាដើម។ ការអប់រំគឺជាកិច្ចដំណើរការអភិវឌ្ឍន៍ការសិក្សា ឬការបណ្តុះបណ្តាលកាយសម្បទានិងសតិបញ្ញា និងសីលធម៌ តាមរយៈគ្រប់សកម្មភាពអប់រំធ្វើឲ្យសិស្សទទួលបាននូវចំណេះដឹង ជំនាញសមត្ថភាព មានតម្លៃ នឹងក្លាយជាបុគ្គលល្អដែលមានប្រយោជន៍ ខ្លួនឯងគ្រួសារនិងសង្គមជាតិ ព្រមជាមួយនឹងការធានាឲ្យមានការអប់រំគុណភាពប្រកបដោយសមធម៌បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។ពិតជាមានសារសំខាន់ណាស់កុមារគ្រប់រូប ត្រូវទទួលនូវសេវាអប់រំតាមរយៈរូបភាព ដែលបានចូលរៀននៅបឋមសិក្សាមធ្យមសិក្សាមានគឺមានឱកាសបន្តការសិក្សាទៅមុខ ព្រមទាំងបានផ្តល់នូវជម្រើសផ្សេងៗទៀតច្រើន និងយុវជនដែលពុំទាន់មានលទ្ធភាពទទួលបាននូវសេវាអប់រំក្នុងនិងក្រៅប្រព័ន្ធ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការសិក្សាអប់រំសិស្សានុសិស្សជារឿងសំខាន់តែអ្វីដែលសំខាន់ជាងនេះទៀតគឺ អគារសិក្សា ដែលជាកន្លែងសម្រាប់ផ្ដល់ នៃការអប់រំរបស់លោកគ្រូ អ្នកគ្រូទៅដល់សហការសាងសង់នូវអគារសិក្សាគឺជាការឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡា ទីមួយសមធម៌នៃការចូលរៀន ទីពីរគុណភាពនិងប្រសិទ្ធភាពនៃការអប់រំ ទីបីការកសាងសមត្ថភាពនិងការអភិវឌ្ឍស្ថាប័ន ។ដូច្នេះការផ្គត់ផ្គង់អគារសិក្សាដល់ទីកន្លែងជួបការ ទៅបានជួយដល់ការប្រមូលកុមារទាំងអស់ដោយមិនមានការប្រកាន់វណ្ណៈការរើសអើងពណ៌សម្បុរ និន្នាការនយោបាយកុមារពីគ្រួសារក្រីក្រ ពិសេសកុមារីកុមារា ដែលងាយរងគ្រោះពីការរំលោភបំពានលើរាងកាយ ការប្រើនូវអំពើហិង្សា និងការជួញដូរមនុស្សជាដើម ។
លោក បេរី ជេកសិន ដែលជានាយកប្រចាំអង្គការសាម៉ារីតាន់ភឺស បានមានប្រសាសន៍ថា លោកមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីសម្ពោធអគារសិក្សាបីខ្នងមានចំនួនដប់ពីរបន្ទប់និងសមិទ្ធផលនានា មានដូចជាអគារសិក្សាមួយខ្នងបីបន្ទប់ឡានដុតសំរាមមួយនៅវិទ្យាល័យបុស្បូវស្រុកព្រះនេត្រព្រះអគារសិក្សាមួយខ្នងប្រាំបន្ទប់ បង្គន់អនាម័យមួយខ្នង បន្ទប់អាងចម្រោះទឹកស្អាតនិងឡដុតសំរាមនៅបឋមសិក្សា បឹងក្ងោក និងអគារសិក្សាមួយខ្នងបួនបន្ទប់ មានបង្គន់អនាម័យមួយខ្នង បីបន្ទប់ អាងចម្រោះទឹកស្អាត ជាមួយនិងឡដឹកសំរាម នៅបឋមសិក្សាអូរស្វាយ នៃស្រុកម៉ាឡៃ ដោយចំណាយថវិកាសរុបចំនួន២៦៥ ៦៨១ ដុល្លារ រដ្ឋអាមេរិក។លោកបែរី ជែកសុន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំយុវជននិងកីឡាក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងអង្គការជាតិនិងអន្តរជាតិជាពិសេសក្នុងនាមអង្គការសាម៉ារីតាន់ ដែលបានខិតខំប្រឹងប្រែងរកនូវការគាំទ្រពីសប្បុរសជនក្នុងនិងក្រៅប្រទេសរួមជាមួយនឹងដៃ នៅក្នុងការជួយអភិវឌ្ឍដល់វិស័យអប់រំជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ។ជាការពិតណាស់សមិទ្ធផលទាំងអស់នេះគឺកើនឡើងដោយការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តស្មារតីព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មផុលផុស និងប្រកបដោយការទទួលខុសត្រូវដើម្បីសម្រេចបាននូវសមិទ្ធផលទាំងអស់នេះជាច្រើនឥតគណនាជនខេត្ត។ ចុងបញ្ចប់នៃកម្មវិធីក៏មានការបំពាក់នូវគ្រឿងឥស្សរិយយស និងជូនបណ្ណសរសើរនិងចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស និងមានពិធីចុះហត្ថលេខាលើសៀវភៅក្រាស់មានពិធីដាំកូនឈើ និងមានការកាត់ខ្សែបូបញ្ចប់នៃកម្មវិធីផងដែរ៕