
ក្រុមកីឡាករ ក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ ធ្វើដំណើរចាកចេញពីមាតុភូមិ ទៅប្រទេសឥណ្ដូនេស៊ី
ថ្ងៃចេញផ្សាយៈ October 12, 2022
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រុមកីឡាករ ក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ និងក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សហព័ន្ធគុនល្បុក្កតោកម្ពុជា ធ្វើដំណើរចាកចេញពីមាតុភូមិ ទៅប្រទេសឥណ្ដូនេស៊ី ដើម្បីបង្ហាត់កីឡាគុនល្បុក្កតោ និងហ្វឹកហាត់កីឡាបញ្ចសិលានៅប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមលក្ខណៈប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមជូនពរក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ធ្វើដំណើរប្រកបដោយសុវត្តិភាព សំណាងល្អ និងដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ៕