ខេត្តកណ្តាល៖ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបល្ល័ង្កតម្កល់ព្រះពុទ្ធបដិមា ព្រះភ្នែន កម្ពស់ ២ម៉ែត្រ ២តឹក នៅវត្តបទុមចេតិយ សិ្ថតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកនាយក–នាយករងរដ្ឋបាលស្រុក មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកល្វាឯម មន្រ្តីរាជការចំនុះរដ្ឋបាល និងក្រុមប្រឹក្សាឃុំកោះរះ។
នាឱកាសនោះលោកអភិបាលស្រុក និងក្រុមគ្រួសារបានចូលបច្ច័យកសាងបល្ល័ង ព្រះពុទ្ធបដិមាចំនួន ១០,៥០០ ដុល្លារ និងចូលបច្ច័យសម្រាប់ចំណាយការរៀបចំពិធីក្រុងពាលី ២លានរៀល ជូនតាជីយាយជីប្រមាណ ២០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ព្រមទាំងជូនដល់ក្រុមប្រគុំភ្លេងពិនពាណ្យចំនួន ២០ម៉ឺនរៀលផងដែរ៕