ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តកែប ៖ នេះជាមហាកិត្តិយស​មួយថ្មីទៀត ដែលក្រុម​ល្ខោន​បាសា​ក់រស្មីវប្ប​ធម៌ខេត្ត ដណ្តើម​បានជ័យលាភីលេខ១ ជូនខេត្តកែប

ខេត្តកែប៖ថ្លែងក្នុងពិធីសំណេះ​សំណាល​ជាមួយ​ក្រុម​សិល្បករ​ សិល្បការនី ល្ខោនបាសាក់​រស្មីវប្បធ​ម៌​ខេត្តកែប ដែ​លទទួល​បាន​ជ័យ​លាភីលេខ១ ថ្នាក់ជាតិ ក្នុងម​ហោស្រពល្ខោន​បាសាក់​ទូទាំងប្រទេ​សឆ្នាំ​២០​២២ ក្រោមប្រធានបទ ​«វប្បធម៌សន្តិភាព» កាលពី​រសៀលថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០២២ ឯក​ឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈអភិបាលខេត្តកែប ​បានមានប្រសាសន៍ថា នេះជាម​ហាកិត្តិយ​សមួយថ្មីទៀត​សម្រាប់ខេត្ត ដែ​លក្រុម​ល្ខោនបាសា​ក់រស្មីវប្បធម៌ខេត្ត ដណ្តើម​បានជ័យ​លាភីលេខ១ ជូនខេត្តកែប។ក្នុងនោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏​ស្នើឱ្យក្រុមសិ​ល្បករ សិល្ប​ការនី ល្ខោនបាក់សាក់ បន្តការខិតខំប្រឹងប្រែង ហាត់រៀន​ ស្វែងរ​កអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួម​ចំណែកលើកស្ទួយ​វិស័យសិល្បៈទស្សនីយភាពល្ខោនបាសាក់ ឱ្យកាន់តែរីកចម្រើន​ប្រកបដោយ​និរន្តរភាព​បន្តទៀ ដើម្បីលើកកម្ពស់​នៅតម្លៃសិល្បៈ វប្បធម៌ជាតិរប​ស់យើង និងត្រូវប្រកាន់ខ្ជាប់ នៅ​គោល​ការណ៍ រក្សាវប្បធ​ម៌ជាតិ យើងឱ្យបានផ្គុំថ្កើន ​តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ។

យោងតាមរបាយការណ៍របស់ លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹង​ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំម​ហោស្រពសិល្បៈមហាជនទូទាំងប្រទេស ក្រោម​ប្រធា​នបទ «វប្បធម៌សន្តិភាព» ក្នុងនោះខេត្តកែប បានសម្រេច​ជ្រើសរើសយ​កក្រុមល្ខោន​បាសាក់រស្មីវ​ប្បធម៌ខេត្ត​ ដើម្បីចូលរួមផងដែរ។ ដោយមានការយកចិត្តទុកដាក់ ជម្រុញ លើកទឹកចិត្ត និងជួយឧត្ថម្ភគាំទ្រផ្ទាល់ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដល់​ក្រុមសិល្បៈ ទាំងបុរាណ និងសម័យ គ្រប់ទម្រង់ ជាពិសេ​សក្រុមសិ​ល្បៈល្ខោន​បាសាក់រស្មីវប្បធម៌​ខេត្តកែបនេះហើយ ដែល​ជាកម្លាំងចលករជម្រុញឱ្យសិល្បករ សិល្បការិនី មានឆន្ទៈ តស៊ូជំនះ​គ្រប់ឧបសគ្គ បញ្ចេញអស់សមត្ថភាព ទេពកោសល្យ ចំណេះជំនាញ រហូត ទទួលបានលទ្ធផល ជ័យ​លាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនាពេលនេះ

Leave a Reply

Your email address will not be published.