ខេត្តកណ្តាល៖ក្រោមម្លប់សន្តិភាព និងមានការសម្របសម្រួលដោយលោក បណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ពិធីប្រណាំងទូកដែលរៀបចំឡើងដោយរដ្ឋបាលស្រុកវាឯម ត្រូវបានបញ្ចប់ ដោយរលូន យ៉ាងសប្បាយរីករាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ។
ទិដ្ឋភាពថ្ងៃទីពីរជាថ្ងៃបញ្ចប់នៃពិធីប្រណាំងទូក ង ដើម្បីអបអរថ្ងៃចេញព្រះវស្សាប្រចាំស្រុកល្វាឯម បានធ្វើអោយបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាប្រកបដោយសុខសុវត្ថភាព និងភាពសប្បាយរីករាយ យ៉ាងក្រៃលែង ដោយបានការរអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម កែន សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយ លោកអភិបាលស្រុក និងលោកប្រធានក្រុមប្រឹក្សាស្រុកផងដែរ ៕