ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម​ បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់​អាស៊ីប៉ាស៊ី​ហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរស​មនិងពិភាក្សាការ​ងារនៅវិមានស​ន្តិភាព

(ភ្នំពេញ)នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រ​ចាំតំបន់អា​ស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែង​ការគួរសមនិ​ងពិភាក្សាការ​ងា​រនៅវិមានសន្តិភាព

 

នាឱកាសនោះឯកឧត្តម បណ្ឌិត Takeshi kasai បាន​សម្ដែ​ងនូវកា​រ​គោរពនិងទទួល​ស្គាល់ចំ​ពោះ​វីរភា​ពដឹក​នាំរបស់​សម្ដេចតេជោក្នុង​ការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹង​កិច្ច​ប្រឹងប្រែង​យ៉ាងយកចិត្ត​ទុកដាក់ និងកា​រប្រឹងប្រែងយ៉ា​ងសកម្មរប​ស់ឯ​កឧត្តម​រដ្ឋមន្ត្រីក្រសួ​ងសុខាភិបាល មន្ទីរ​សុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។

 

ជាមួយគ្នានោះឯកឧត្តម​ក៏បានធ្វើការកត់សម្គាល់នៅ​ចំណុ​ចចំនួន ៣ រួមមាន៖ ទី១) កម្ពុជា​ដើរជាគំរូ​នៅក្នុងក្រ​បខ័ណ្ឌតំបន់និងពិ​ភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។

ទី២) កម្ពុជាជាប្រទេស​គំរូក្នុងការតាម​ដានវិភាគ​និងឆ្លើយ​តបទាន់ពេល​វេលាទៅនឹងកា​រងារប្រយុទ្ធប្រ​ឆាំងជំងឺកូវីដ១៩។ ​មិនតែប៉ុណ្ណោះបានចែក​រំលែកបទពិសោធ​ន៍ដល់ប្រទេសដទៃផងដែរ

ទី៣) ឯកឧត្តមមានសេ​ចក្ដីរីករាយ និងថ្លែងអំ​ណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែល​បានអនុញ្ញាត្ត​​ឲ្យ​ទទួលក​ប៉ាល់ westerdam ចូលចតនៅ​កម្ពុជាទន្ទឹមនឹងនោះផងដែរ​បាន​ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេស​ទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំ​ងជំងឺកូវីដ១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុន​ចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់​ទល់ការប្រើ​ប្រាស់ថ្នាំជក់​ផងដែរ

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានរំ​លឹកអំ​ពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ក្នុងនោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ​បានចែ​ករំ​លែកបទពិសោធន៍អំពីការចាក់វ៉ាក់​សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅ​ពេលនេះកម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រ​ជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូស​មូលដ្ឋាន គឺមិន​គ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំ​ងឺកូវីដ១៩ នោះទេ។ នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ​បាន​បន្តថា ចំពោះការចុះ​ចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រ​ជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នក​នៅលើកប៉ាល់​នោះ មិនមាន​ជំងឺកូវីដ១៩។ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្ត​មនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕

Leave a Reply

Your email address will not be published.