ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ណែនាំ​ដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវខិត​ខំយកចិត្ត​ទុកដា​ក់ប​ម្រើប្រ​ជាពលរដ្ឋ ត្រូវ​ធ្វើជា​មន្ត្រីជើ​ងពីរ មិន​ត្រូវធ្វើជា​មន្ត្រីជើងដប់ឡើយ

ខេត្តកណ្ដាល៖ក្នុងពិ​ធីបើកការដ្ឋានជួស​ជុលផ្លូវចាក់បេតុងអាមេប្រវែង ១៣៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រា​ស់,១៥ម៉ែត ស្ថិតនៅ​ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែ​ក ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែ​តុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល បាន​ណែនាំ​ដល់មន្ត្រីរាជការ កងកម្លាំង​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​បម្រើប្រជាពលរដ្ឋ ដោ​យត្រូវ​ធ្វើជា​មន្ត្រីជើង​ពីរ មិនត្រូវធ្វើជាមន្ត្រីជើ​ងដប់ឡើយ និងត្រូវ​លើក​កម្ពស់ការផ្តល់សេ​វាសាធារណៈនានា ជូនប្រ​ជាពលរដ្ឋ ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយត​បនឹងតម្រូវ​ការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមា​នការកើនឡើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ​មន្ត្រីរាជការទាំងអស់ ត្រូវធ្វើជាមន្ត្រីជើងពីរ ដោយត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់បម្រើប្រជា​ពលរដ្ឋ ដោយចុះដល់​មូលដ្ឋានផ្ទាល់របស់គា​ត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម តម្រូវកា​រ និងសំណូមពរ របស់ប្រ​ជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដោះ​ស្រាយរាល់​បញ្ហាប្រឈម និងសំណូ​មពរទាំងនេះ អោ​យបានឆាប់រហ័ស និងទាន់ពេលវេលា ហើយក្នុងក​រណីដែ​លមិន​អាចដោះស្រា​យបាន ត្រូវរាយ​ការណ៍សុំយោប​ល់ទៅថ្នាក់លើបន្តទៀត។ ពិសេសជាងនេះ កង​កម្លាំងមានសមត្ថកិច្ច ត្រូវចុះល្បាត​នៅតាមមូលដ្ឋានជាប្រចាំ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដា​ប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កា​ត់ឱ្យបាន​ទាន់​ពេលវេលារាល់បទល្មើសនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបឱ្យបា​ននូវល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន និងភាពអសកម្ម​នៅក្នុងមូលដ្ឋាន​របស់ខ្លួនផ​ងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការបើកការដ្ឋានជួសជុលផ្លូវចា​ក់បេតុង នាពេលនេះ គឺជាស​មិទ្ធផល​ថ្មីបន្ថែមទៀត ជាមួយនឹ​ងសមិទ្ធផល​ជាច្រើនផ្សេងទៀត របស់ស្រុកលើកដែក ក្នុងវិស័​យសេដ្ឋកិច្ចសង្គម មានសោ​ភ័ណ្ឌភាព ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោ​លនយោបាយយុទ្ធសាស្ត្រចតុកោ​ណរបស់រាជរដ្ឋាភិបាល ដែលបា​នកំណត់យក មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអា​ទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវ​ភាពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មាន​ស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័​យ និងមានសន្តិភាព ទើបមានអ្វីៗ ដូចថ្ងៃនេះ” ។

ទន្ទឹមនោះឯកឧត្តមអភិបាកខេត្ត ក៏បានផ្ដាំផ្ញើដល់អា​ជ្ញាធរស្រុក​លើកដែក ត្រូវពង្រឹងអភិបាលកិច្ចល្អ និង អនុវត្តឱ្យបាន​ជាប់ជានិច្ច នូវបាវចនា ២ និង អភិក្រម ៥ ដែល ត្រូវបា​នដាក់ចេញដោយ សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី គឺ៖ បាវចនា ២ “ កែទម្រ​ង់ខាងក្នុង និង បង្កើន មិត្ត ខាងក្រៅ ក្នុងស្មារ​តីឯករាជ្យ “ និង អភិក្រម ៥ “ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់ “ ។ ត្រូវបន្តចុះ​មូលដ្ឋានឱ្យបា​នទៀងទាត់ជាប់ជាប្រចាំ និងត្រូវសហ​ការគ្នារៀបចំវេ​ទិកាសាធារណៈតាមឃុំ ជាពិ​សេសត្រូវបើកយុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់​ពន្ធមនុស្ស ការបង្ខិតបង្ខំ ពលកម្ម និ​ងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុ​សត្រូវខ្ពស់ ។ ត្រូវបើកយុទ្ធនា​ការបង្ក្រាបលែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅគ្រប់ទី​កន្លែងដូច​ភ្លៀងរលឹម ធ្វើ​យ៉ាងណាឲ្យប្រាកដ​ប្រជា ធ្វើឲ្យ​ជាប់លាប់ កុំធ្វើម្តងកាលឲ្យវារស់ឡើងវិញជាដាច់ខាច ជាពិសេស​ អាជ្ញា​ធរនៅមូលដ្ឋាន មិនត្រូវឃុបឃិតផ្ដល់ព័ត៌មានដល់អ្នកលែងល្បែងស៊ីសង បើមិន​បញ្ឈប់ទេ នឹងត្រូវ​ទទួលវិធានការផ្លូវច្បាប់ជាធរមាន ៕

Leave a Reply

Your email address will not be published.