ព័ត៌មានជាតិ

សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួម​គាំទ្រដល់កា​ររៀបចំពិធី​ប្រណាំងទូក « ង »

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៥ ខែ​តុលា ឆ្នាំ ២០២២ អញ្ជើញទទួលអំ​ណោយ​ជាគ្រឿងឧ​បភោគ បរិភោគ ភេសជ្ជៈ និងថវិ​កា ពីសប្ប​សជន​នានា ដែលបាន​ចូលរួម​ឧបត្ថម្ភ ក្នុងពិធីប្រណាំងទូក « » នៅក្នុងក្រុង​កំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។

សប្បុរស​ជនដែលបា​នចូលរួមឧបត្ថម្ភ រួមមាន÷

មន្ទីរសុខា​ភិបាលនៃរដ្ឋ​បាលខេត្ត ចំនួន ៣លានរៀល

មន្ទីរធនធានទឹក និងឧតុនិយម​ចំនួន ១លានរៀល

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥០០ដុល្លារ

មន្ទីរឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ចំនួន ២លានរៀល ទឹកបរិសុទ្ធ ២០០យួរ

មន្ទីទេ​សចរណ៍ ចំនួន​ ១លានរៀល

ពន្ធដាខេត្ត ចំនួន ២លានរៀល

លោក ស៊ុយ សេងហាក់ ចំនួន ៥លានរៀល

អាម៉ាហ្សូន រីសត ចំនួន ១,០០០ ដុល្លារ

លោកជំទាវ ម៉ែន ស្រីពៅ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ៥០ម៉ឺនរៀល

លោក ហាក់ ឆូយ ចំនួន ២លានរៀល

លោក ហង្ស សុខជា ១លានរៀល

លោក ឃុន សំបូរ ១,០០០ដុល្លារ។

សរុបរួមអង្ក ២,០០០ គីឡូក្រាម , មី ១០០ កេស , ទឹកក្រូច ១០ កេស និង ទឹកបរិសុទ្ធ ១០កេស និង ២០០យួរ , ថវិកា ជាង ១៦ លានរៀល និងប្រាក់ដុល្លារ ចំនួន ២,៥០០ ដុល្លារ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំ​ពង់ចាម បានថ្លែងអំណរគុណ ចំពោះ​សប្បុ​រសជន​ទាំងអស់ ដែលបាន​ឧបត្ថម នូវគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីគាំទ្រ ក៏ដូចជាកា​រផ្ដល់​កម្លាំងចិត្តដ​ល់រដ្ឋបាលខេត្ត ក្នុងការរៀប​ចំពិធីប្រណាំងទូក « » និងទូកខ្នាតអន្តរជាតិ ដែលនឹង​ប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ ។

ឯកឧត្តម អភិបាលខេត្ត បានយក​ឱកាសនោះ សូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរ​ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply

Your email address will not be published.