ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុកស្វាយទាប ក្រោមអធិបតីភាព លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ​នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព..២៥៦៦ ត្រូវនឹង​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូល​កាន់មុខដំណែងអភិ​បាលរង​ស្រុកស្វាយទា​បចំនួន២រូបរួមមាន៖

លោក ផាន់ បូរ៉ា ឋានន្តរស័ក្តិ អនុមន្រ្តី ថ្នាក់លេខ២ និងលោកស្រី ផន ស៊ីណាត ឋានន្តរស័ក្តិអ​នុម​ន្រ្តី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាប។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកជំទាវអភិបាលរងខេត្តបានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដល់គណៈអភិបាលស្រុកដូចខាងក្រោម៖

.ត្រូវចូលរួមស​ហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរប​បធ្វើការងារទំ​នាក់ទំនងការងារឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងស​មត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានា​និរន្តភាព​ការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។

.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពា​ក់ព័ន្ធក្នុងការ​ថែរក្សាពង្រឹង​សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការប​ង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុកឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាព​លរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

. រដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុង​ការបន្តអនុវត្តវិធានកា​រដើម្បីប្រ​យុទ្ធនឹងជំងឺកូវីដ​១៩(៣ការ​ពារ៣កុំ) ជម្រុញដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀតទាំងដូសមូលដ្ឋាន និងដូសជ​ម្រុញ (ទី៣ ទី៤ និងទី៥)

. រដ្ឋបាលស្រុក ត្រូវជួយគាំទ្រដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្ត​ការច្រកចេញចូល​តែមួយដើម្បីប​ង្កលក្ខ​ណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា ត្រូវប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនត្រូវរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ។

.រដ្ឋបាលស្រុក ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈ មកធ្វើជា​កម្មសិ​ទ្ធឯកជន ឬតាំងលក់ដូរនូវទំនិញផ្សេងៗទៀត ដែលជាហេតុនាំឱ្យបាត់​បង់សោភ័ណ្ឌភា​ពស្រុក។

.រដ្ឋបាលស្រុក ត្រូវមានវិធានការឱ្យបានតឹងរឹងចំពោះជនខិលខូច ដែលមានបំណង​ទន្រ្ទាន​កាន់កាប់​យកដី បឹង ព្រែក ប្រឡាយ អូរ និងព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាក​ម្មសិទ្ធផ្ទាល់ខ្លួន។

.ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឱ្យបានញឹកញាប់ ដើម្បីក្តាប់ឱ្យបាននូវតម្រូវការ និង បញ្ហា​ប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយឱ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕

Leave a Reply

Your email address will not be published.