ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញ លើកទី៤០ ឆ្នាំទី៤​ អាណត្តិទី៣ នៅសាលប្រជុំធំ អ​គារ ឃ សាលាខេត្ត

ខេត្តស្វាយរៀង​៖ក្រុមប្រឹក្សាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០២២នេះ បានរៀប​ចំកិច្ច​ប្រជុំ​សាមញ្ញ លើកទី៤០ ឆ្នាំទី៤​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅ​សាលប្រជុំធំ អគារ ឃ សា​លាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត​ លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ​នៃកិច្ចប្រជុំសាមញ្ញលើកទី៣៩

ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣។

. ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅ​ការងារបន្ត​ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅកា​រងារ​ត្រីមា​សទី៤ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។

ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរៀបចំ នឹងប្រព្រឹត្ត​ទៅនៃគណៈ​កម្មាធិកា​រពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។

. ការអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនម​ន្ត្រីរាជការ សាលាខេត្ត។

. ស្តាប់របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

. ស្តាប់របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២២ របស់គណៈកម្មា​ធិការ​លទ្ធកម្មខេត្ត។

. សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២)

Leave a Reply

Your email address will not be published.