(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រលប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានដឹកនាំយុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានដូចជាសម្ភារ:ប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគស្បៀងអាហារ និងថវិការមួយចំនួនឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះដែរ លោកជំទាវអភិបាលខេត្ត បានពាំនាំក្តីនឹករលឹកដល់ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែគិតគូររាល់ទុក្ខលំបាករបស់បងប្អូន ពលរដ្ឋយើងគ្រប់កាលៈទេសៈ និងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះមេឃនៅតែបន្តភ្លៀងមិនឈប់សោះ៕