ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលនានា នៅក្នុងវត្តធម្មសាមគ្គីពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរួមមាន បរិយត្តិសិក្ខាសាលាមួយខ្នង កសាងវិទ្យុមេត្តាមួយកន្លែង បង្គោលភ្លើងសូឡា ចាក់បេតុងសួនមុខសាលារៀនកូរ៉ូឡា ព្រះអង្គប្រសូត ព្រះពុទ្ធបដិមាទ្រង់ត្រាស់ដឹង ព្រះភ្នែន ព្រះសម្តែងធម្មចក្រ កុដិសម្រាប់ព្រះសង្ឃគ្រូបង្រៀន ព្រមទាំងសមិទ្ធផលនានាជាច្រើនដោយចំណាយថវិកាសរុបចំនួន ៥១៣ ៥៣០ដុល្លារសហរដ្ឋអាមេរិក ហើយថវិកាទាំងនេះ គឺបានមកពីប្រជាពុទ្ធបរិស័ទឬសប្បុរសជនក្នុងនិងក្រៅប្រទេស ជាពិសេសម្ចាស់វេណជាធំគឺគ្រួសារឧបាសិកា ស៊ីន ស៊ីណា និងក្រុមមហាសង្គហៈរស់នៅក្រៅប្រទេស។ ត្រូវបានធ្វើពិធីកាត់ខ្សែបូសម្ពោធឆ្លងនៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២២ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវ ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានរួមសាមគ្គីគ្នា ចំណាយទ្រព្យធនផ្ទាល់ខ្លួនបង្កើតបានជាសមិទ្ធផលនានាជាច្រើនក្នុងវត្ត សម្រាប់ព្រះសង្ឃប្រើប្រាស់ និងជាកន្លែងសម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជាទៅតាមបែបនៃព្រះពុទ្ធសាសនា។ ការកកើតនៃសមុទ្រទាំងអស់នេះឡើងគឺអាស្រ័យដោយប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា សមិទ្ធផលទាំងអស់ដែលសម្រេចបានជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនាគឺមានទំហំធំធេងគួរឲ្យកត់សម្គាល់គឺជាគំនិតផ្ដួច មិនអាចផលិតជាកុនព្រះចៅអធិការ អាចារ្យគណៈកម្មការ សប្បុរសជន ដែលមានកម្លាំងសទ្ធាជ្រះថ្លា ជឿជាក់ក្នុងការចូលរួមបរិច្ចាគលះបង់ពេលវេលាថវិកាសម្ភារៈបរិក្ខារស្ម័គ្រ បន្តចូលរួម ក្នុងការកសាងអភិវឌ្ឍបន្ថែមទៀតព្រោះថាវត្តអារាម ជាកន្លែងអប់រំសីលធម៌ចរិយាធម៌ ព្រះធម៌ដែលជាកន្លែងរក្សាទុកនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរយើង បានកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយទៀត ហើយវត្តអារាមជាកន្លែងបណ្តុះបណ្តាល ធនធានមនុស្សពោរពេញទៅដោយចំណេះដឹង ទាំងផ្លូវលោក និងផ្លូវធម៌ចៀសវាងនូវអំពើអកុសលនិងប្រព្រឹត្តតែអំពើកុសល។ចុងក្រោយ គណៈអធិបតី បានបំពាក់គ្រឿងឥស្សរិយយសមេដាយនិងមានការចែកជូនអំណោយ ដល់តាជី យាយជី ចំនួន ២០នាក់ក្នុងម្នាក់ម្នាក់ទទួលបាន នូវខោអាវ សំពត់ កន្សែងពោះគោថវិកាម្នាក់៤ម៉ឺនរៀល សិស្សក្រីក្រចំនួន៥០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ចំនួន២០នាក់ម្នាក់ម្នាក់ទទួលបានថវិកា ៣ម៉ឺនរៀលនិងសិស្សានុសិស្សចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សាមួយចំនួន និងថវិកា៥០០០រៀល និងមានពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន១២៨ អង្គផងដែរ ៕