ព័ត៌មានជាតិ

ផ្លូវបេតុង២ខ្សែ ប្រវែង​ជាង២ពាន់ម៉ែត្រ នៅសង្កាត់​បារាយណ៍ និងសង្កាត់រកាក្រៅ ក្រុងដូនកែវ ​ត្រូវបា​នបើក​ការដ្ឋានស្ថាបនា

ខេត្តតាកែវ៖ផ្លូវចាក់បេតុងមួយខ្សែ មានប្រវែង ៨៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស ១៥សង់​ទីម៉ែត្រ ស្ថិតនៅភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ និងផ្លូវចាក់បេតុងមួយខ្សែទៀត​ មានប្រវែង ១៤២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស ១៥សង់ទីម៉ែត្រ ស្ថិតនៅផ្លូវក្រុងលេខ២០ ចាប់ពី​ផ្លូវជា​តិ​លេខ២ ដល់ផ្លូវក្រុងលេខ២១ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ​ ​​ត្រូវបានបើក​ការដ្ឋាន​ស្ថាបនា​ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានផ្តាំផ្ញើ​ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតា​មបណ្តោ​យផ្លូវចាក់បេ​តុងទាំង២​ខ្សែនេះ សូមចូលរួមថែរក្សា ​និងសំអាតផ្លូវបេតុងនេះឱ្យបានល្អប្រសើរ ដើម្បី​ឱ្យ​បងប្អូនប្រើប្រាស់បានជាប់និ​ងយូរអង្វែងផងដែរ ហើ​យក្រោយពីស្ថាបនាផ្លូវ​បេតុងនេះរួចរាល់ វានឹ​ងផ្តល់​នូវភាពងាយស្រួលច្រើន​ដល់បងប្អូនបាន​ធ្វើដំណើរទៅមក ដោយមិនជួបការលំបាកដូចពីមុន ពិសេ​សគឺងាយស្រួលក្នុងការដឹកភោ​គផលរបស់បងប្អូនពីក្នុងភូមិទៅកាន់ទីផ្សារ ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បាន​ក្រើនរំលឹកបន្ថែមទៀតទៅដល់បង​ប្អូនប្រជា​ពលរដ្ឋ​ទាំងអស់ សូមអញ្ជើញមកទ​ទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីសហ​គមន៍របស់យើង គ្មានការឆ្លងនូវជំងឺកូវីដ១៩ជារៀងរហូត ៕

Leave a Reply

Your email address will not be published.