ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្ត​កណ្ដាល ប្រ​ជុំត្រៀមរៀបចំ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុម​ប្រឹក្សា​ខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅតាមបណ្តា ក្រុង-ស្រុកទាំង១១ នាពេលខាងមុខនេះ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពី ការងារត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់រ​បស់ ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅ​តាមបណ្តា ក្រុងស្រុកទាំង១១ នៅ​ព្រឹ​កថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បាន​តម្រូវឱ្យ គ្រប់ប​ណ្ដាមន្ទីរជុំវិញខេត្ត ត្រូវតែទៅ​ចូលរួមគ្រ​ប់វេ​ទិការទាំងអស់ហាមអវត្តមាន ដើម្បី​ចូលរួមស្រា​យបំភ្លឺលើបញ្ហាដែល​លើកឡើងក្នុងវេទិកាពីសំណាក់ប្រជាពលរដ្ឋ ឱ្យបានកាន់តែ​ច្បាស់​លាស់ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ក្នុងកិច្ចប្រជុំ​នេះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ណែនាំដល់​ក្រុមការងារ រៀបចំវេទិកា ត្រូវត្រៀ​មរបៀបវារៈឱ្យបានគ្រប់ជ្រុយជ្រោយ ត្រូវសង្ខេបរបាយការណ៍ដែលត្រូវផ្សព្វផ្សាយឱ្យបានខ្លី ដើម្បីទុ​កពេល​វេលាដល់ប្រជាពលរដ្ឋឡើងសំណូមពរ លើកឡើងពីអំបញ្ហាប្រឈមបានច្រើន ជាពិសេស​ត្រូវចេះ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យឡើងមានមតិយាបល លើកឡើងអំ​ពីបញ្ហាប្រឈ​មនានា​ឱ្យ​បានច្រើន ហើយត្រូវស្រង់យកបញ្ហាទាំងអស់នោះ យកមកពិភាក្សាដោះស្រាយឱ្យបានភ្លាមៗ ករណីលើសដែនសមត្តកិច្ចខ្លួន ត្រូវបន្តយកមកពិនិត្យពិភាក្សាដោះស្រាយនៅថ្នាក់ខេត្ត រឺ ថ្នាក់ជាតិ​បន្ត​ទៀតមិនត្រូវទុកចោលឡើយ។

បន្ថែមពី​លើនេះឯកឧត្តម ក៏បានជំរុញ ដល់អភិបាលរងខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត ទាំងអស់​ដែលត្រូវអញ្ចើញជាអធិបតីក្នុងវេទិកាតាមបណ្ដាក្រុងស្រុកដែលបានបែងចែក ត្រូវមានកា​រទទួ​លខុស​ត្រូវខ្ពស់ ត្រូវមានរបាយកាណ៍ និងកត់ត្រាសំណូមពររបស់ប្រជាពលរដ្ឋឱ្យអស់ ត្រូវឡើង​ឆ្លើយបំភ្លឺរាល់​សំណូមពរ ដែលលើកឡើងក្នុងវេទិកាឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូន​ពួកគាត់ប្រកប់ដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរ​ថា ក្រុមប្រឹក្សាខេត្តកណ្ដាល នឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រប​ស់ក្រុមប្រឹក្សា​ខេត្តលើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅតាមបណ្ដាក្រុងស្រុកទាំង១១ គឺចាប់ពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងមួ​យវេទិកាតម្រូវឱ្យ​មានប្រជាព​លរដ្ឋចូលរួមយ៉ាងតិចណាស់ ៥០០នាក់ ហើយប្រជាព​លរដ្ឋអាចលើ​កឡើងរាល់បញ្ហាប្រឈមនិងសំណូមពរនានាបានទាំងអស់ដោយសេរី ប្រកបដោយតម្លាភាព មិនមានកា​របង្ខិតបង្ខំ ឬគំរាមកំហែងអ្វីទាំងអស់ ៕

Leave a Reply

Your email address will not be published.