ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាង​ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និង​បំពាក់កន្សែង​ដល់​យុវ​ជនស្ម័គ្រចិត្ត​សាខាកាកបា​ទក្រហម​កម្ពុជា​ខេត្ត

ខេត្តស្ទឹងត្រែង​៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ និងជាប្រធា​នគ​ណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនៅព្រឹកថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញ​ជាអធិបតី​ក្នុងពិធី​អបអរ​ទិវាពិភ​ពលោក​សង្គ្រោះប​ឋមក្រោម​ប្រធានបទ​”រៀនវិជ្ជា​សង្គ្រោះប​ឋម​ពេញមួ​យជីវិតនិង​ពិធីប្រកាសទទួលស្គាល់ និង បំពាក់កន្សែងដ​ល់យុវជនស្ម័គ្រ​ចិត្តសាខា​កាកបាទ​ក្រហម ចំនួន ៥៨ នាក់ នៅសាលប្រជុំសាលាខេត្ត​ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍​ថា កាកបាទក្រហមកម្ពុជា ជាស​មាគមជាតិតែមួ​យគត់នៅក្នុងប្រទេស ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ឯកឧត្តមបញ្ជាក់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជា​កម្លាំងស្នូ​លមួយ ដ៏មានសារៈសំខាន់ និង​សកម្មបំផុត ក្នុងការចូលរួមសក​ម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍, ធ្វើជាគំរូល្អក្នុងការធ្វើការងារជាក្រុម ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានលើនូវពីតួនាទីភារកិច្ចដល់ប្អូនៗក្នុងការចូលរួមការងារសង្គម ក្នុង​នាមតំណាងឲ្យយុវជនកាកបាទ​ក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និងជាទំពាំងស្នងឫស្សី ជាអ្នកប​ន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូ​ល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រម ទាំង​ចូលរួម ក្នុងការផ្សព្វផ្សាយ​ពីគោលការណ៍​គ្រឹះរបស់ចលនាអន្តរ​ជាតិកាកបាទ​ក្រហមអឌ្ឍ​ចន្ទក្រហ​ម​នៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហ​គមន៍រ​បស់ខ្លួន និងចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ ចរាចរណ៍ផងដែរ៕

Leave a Reply

Your email address will not be published.