(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញ អប់រំផ្សព្វផ្សាយសភាពការណ៍ព័ត៌មានថ្មីៗ ជាតិ អន្តរជាតិ និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដល់នាយ–ពលទាហានចំណុះទីបញ្ជាការ កងពល តូចថ្មើរជើងលេខ៥១ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា យោធិនគ្រប់រូបត្រូវជៀសឆ្ងាយពីគ្រឿងញៀនឲ្យបានជាដាច់ខាត គោរព និងអនុវត្ត ច្បាប់ចរាចរណ៍ ក្នុងការធ្វើដំណើរជិតឬឆ្ងាយ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បញ្ជាក់ថា កងទ័ពគឺជាខឿនការពារជាតិ របស់ប្រជាជន ដើម្បីប្រជាជន ការពារប្រជាជន។ ជាពិសេសគ្រប់បណ្តាកងចំណុះទាំងអស់ត្រូវបន្តអនុវត្តន៍ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ធានាបាននូវនិរន្តរភាព វឌ្ឍនភាព អង្គភាពប្រកបដោយចីរភាព ៕