ខេត្តកោះកុង ៖លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក យ៉ង់ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកទេយ្យទាន និងចង្ហាន់ប្រគេនដល់ព្រះសង្ឃ នៅវត្តមហានន្ទិយបុព្វារាមវ័ន (វត្តគិរីវ័ន្ត) ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងវេនកាន់បិណ្ឌទី៨ នារដូវកាលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ។
ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុកស្រែអំបិល ការិយាល័យអង្គភាពជុំវិញស្រុក ប្រធានក្រុមប្រឹក្សាឃុំបឹងព្រាវ និងសមាជិកក្រុមប្រឹក្សាឃុំបឹងព្រាវ ផងដែរ៕