ខេត្តបន្ទាយមានជ័យ៖គណៈកម្មាធិការជាតិនិងខេត្តបន្ទាយមានជ័យ ជំរុញចលនាភូមិមួយផលិទ្ធផលមួយវេទិការផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញ នៃគម្រោងអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖វេទិការផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញនៃគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកជាក់ស្តែង ការដាក់បង្ហាញផលិតផលមានចំនួន៣៤មុខ ដែលផលិតគ្រឿងបរិភោគភាគច្រើន និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលត្រូវធ្វើបទបង្ហាញពីម្ចាស់ផលិផលរបស់ដែលកំពុងដាក់លក់ក្នុងទីផ្សារ។
លោកបានបញ្ជាក់ថា៖កន្លងមករដ្ឋបាលខេត្ត មន្ទីអង្គភាព ពាក់ព័ន្ធក៏ដូចជាគ្រប់ស្រុក/ក្រុងតែងតែខិតខំប្រឹងប្រែងប្រមូលផ្តុំរវាងអ្នកផលិត និងអ្នកទិញអោយបានជួបគ្នាអោយដឹងពីតម្រូវការនីមួយៗរបស់ខ្លួនទើបរៀបចំវេទិការផ្គូផ្គង់នេះឡើងដើម្បីជួបពិភាក្សារវាងគ្នានិងគ្នានិងអាចបង្ហាញពីផលិតផលរបស់ខ្លួនទៅកាន់បង្អូនដែលបានចូលរួម។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតមួយបានមានប្រសាសន៍ថា៖វេទិការផ្គូផ្គង់រវាងអ្នកផលិតផលនិងអ្នកទិញមានសារៈសំខាន់ណាស់អ្នកដែលធ្វើអាជីវកម្មនិងអ្នកទទួលបានតីផ្សារផលិតផលក្នុងស្រុក ដែលត្រូវបានរៀបចំនិងសហការជាមួយដៃគូLOLCនិង OXFAMរួមជាមួយមន្ទីអង្គភាពចំនួន៦ផ្សេងគ្នាក្នុងខេត្តបន្ទាយមានជ័យដើម្បីបានជួបគ្នារវាងអ្នកផលិតនិងអ្នកទិញក្នុងស្រុក។
ឯកឧត្តមបានបញ្ជាក់ថា៖ផលិតផលដែលត្រូវបានដាក់បង្ហាញជាផលិតផលក្នុងស្រុក ដែលត្រូវបានអោយម្ចាស់ផលិតរបស់ខ្លួនបង្ហាញអោយអ្នកទិញបានដឹងពីតំលៃនិញភាពសម្រាប់លក់ក្នុងទីផ្សារក្នុងស្រុកនិងនាំចេញប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារ និងមានគុណភាពសម្រាប់អ្នកទិញទៅបរិភោគនិងប្រើប្រាស់និងចូលរួមគាំទ្រផលិតក្នុងស្រុក៕