ខេត្តបន្ទាយមានជ័យ៖ដើម្បីដោះស្រាយ នូវរាល់សំណូមពរ តម្រូវការជាក់ស្ដែង អំពីការជួបទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរឡើង និងបន្តខិតខំកៀងគរស្វែងរក ការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា សំដៅបន្តជួយដោះស្រាយគ្រប់បញ្ហាពាក់ព័ន្ធប្រកបដោយ ស្ថិរភាពនិងតម្លាភាព។នេះគឺជាការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ របស់លោក រ័ដ្ឋ ដាស៊ីណង់ ត្រូវបានធ្វើពិធីប្រកាសតែងតាំងជាប្រធាន អនុសាខាកាកបាទក្រហមស្រុកមង្គលបុរី និងប្រកាសគណៈកិត្តិយស អស់លោក លោកស្រីទាំងមាន ព្រះសង្ឃ ចំនួន៦ ព្រះអង្គផង។ពិធីនេះបានធ្វើឡើងនៅសាលាស្រុកមង្គលបូរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២២។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ពិធីប្រកាសសមាសភាព នៅថ្ងៃនេះដោយមានការលើកកម្ពស់ស្មារតីសាមគ្គីភាព អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់កាកបាទក្រហមកម្ពុជា ហើយសង្ឃឹមជឿជាក់ថា ព្រះតេជគុណគ្រប់ព្រះអង្គ អស់លោក លោកស្រី នឹងខិតខំស្វែងរកនូវការជួយឧបត្ថម្ភទាំងសម្ភារៈថវិកា ដើម្បីបន្តដោះស្រាយគ្រប់បញ្ហារបស់បងប្អូនទីទាល់ក្រ កុមារកំព្រាគ្មានទីពឹង ជនងាយរងគ្រោះដូចជា គ្រោះទឹកជំនន់ រាំងស្ងួតនិងគ្រោះមហន្តរាយធម្មជាតិផ្សេងផ្សេង ។ដូចនេះក្នុងនាមកាកបាទក្រហម មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានរួមចំណែក ធំធេងជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ធ្វើការងារមនុស្សធម៌ប្រកបដោយទឹកចិត្តអាណិតអាសូរសន្ដោសប្រណីនិងគ្មានការរើសអើងទៅឲ្យប្រជាពលរដ្ឋជួបនូវការខ្វះខាតនិងរងគ្រោះជាយថា ហេតុផ្សេងផ្សេង។ មានស្បៀងអាហារហូបចុកសម្ភារៈប្រើប្រាស់ជួយសម្រាលទុក្ខលំបាកផ្នែកជីវភាពប្រចាំថ្ងៃផង ដើម្បីបានជាស្បៀងទំនុកបម្រុងកន្លែងគុណគ្រប់ព្រះអង្គដែលជាសមាជិកគណបក្សនយោបាយផ្តល់ជាអង្ករព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕