ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ដួង តារា ទទួលជួប​សំណេះសំណាល ជាមួយអ្នកសារព័ត៌​មានចំនួន ១០នាក់ ដែ​ល​មានជីវភាពខ្វះខាត ​និងបានឧបត្ថម្ភនូវគ្រឿងឧប​ភោគបរិភោគមួយចំនួនផង​ដែរ!!!

(ភ្នំពេញ)៖នៅព្រឹកថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្ដេច​តេជោ​នាយ​ករដ្ឋមន្ត្រី និងជារដ្ឋលេខាធិ​ការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី បានជួបសំ​ណេះសំណាល​ជាមួយបង​ប្អូនអ្នកសារព័ត៌មាន​ចំនួន ១០នាក់ នា​គេហដ្ឋានរបស់​ឯកឧត្តមផ្ទាល់ ស្ថិតនៅក្នុង​ភូមិអរិ​យក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមបណ្ឌិតក៏បានមា​នមតិសំណេះ​សំណាល​សួរសុខទុក្ខ ប្រកបដោយ​ការយកចិត្តទុក​ដាក់ដល់បងប្អូនអ្នកសារព័ត៌មាន និងមានមតិផ្ដាំ​ផ្ញើរ​ឲ្យបងប្អូនអ្ន​កសារព័ត៌មានទាំងអស់គ្នា ធ្វើការដោយ​ការយ​កចិត្តទុកដាក់ អនុវត្តតា​មក្រមសី​លធម៌វិជ្ជាជីវៈ និងចេះអាណិត​ស្រឡាញ់បងប្អូនប្រជាពល​រដ្ឋយើង ដោយគ្មានការរើសអើង។

បងប្អូនអ្នកសារព័ត៌មា​នក៏បានគោរពថ្លែងអំ​ណរគុណយ៉ាងជ្រា​លជ្រៅ ចំពោះឯកឧត្តមបណ្ឌិត ដួង តារា ដែលជាមន្ត្រីដ៏ឆ្នើម ដែលស​ម្ដេចតេជោនាយករ​ដ្ឋមន្ត្រីចាត់តាំ​ងសម្រាប់ប​ម្រើការងារជូនសម្តេច ក៏ដូច​ជាបងប្អូនប្រជា​ពលរដ្ឋ ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ ស្នាមញញឹមដោ​យគ្មានកា​ររើសអើង ផ្តល់​ភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

យើងចូ​លរួមកសាងនូវអំពើល្អ និងចេះអាណិតស្រឡាញ់បង​ប្អូនប្រជាពលរដ្ឋយើ​ងគ្រប់ទីកន្លែង​ដោយគ្មានការរើសអើង៕

Leave a Reply

Your email address will not be published.