(បន្ទាយមានជ័យ)៖នារដូវវស្សាភ្លៀងធ្លាក់ជោគជាំនេះ បង្កឲ្យមានទឹកដក់ដែលជាជម្រកសំបុកមូសខ្លា ដើម្បីមានវិធានការណ៍ទប់ស្កាត់នូវជំងឺគ្រុនឈាម ផ្តើមចេញពីមូសខ្លាញីខាំនោះ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក ជូ បុត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំស្រុក មានការចូលរួមពីលោក វ៉ាន់ ខៃ អនុប្រធានការិយាល័យប្រតិបត្តិស្រុកព្រះនេត្រព្រះ នគរបាលប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សា ឃុំប៉ោយចារ និងលោកមេភូមិចំនួន០៥ ប្រជាពលរដ្ឋ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក បានចុះផ្សព្វផ្សាយពីវិធានការណ៍ទប់ស្កាត់មូសខ្លាខាំ ដែលនាំឲ្យកើតជំងឺគ្រុនឈាន និងផ្តល់ថ្នាំអាបែត ជូនប្រជាពលរដ្ឋផងដែរ ។
លោកជូ បុត អភិបាល ស្រុកភ្នំស្រុក បានបញ្ជាក់ថា៖រដូវនេះគឺជារដូវវស្សា ភ្លៀងធ្លាក់ជោគជាំ បង្កឲ្យមានទឹកភ្លៀងដក់តាមគ្រឡុក សំបកកង់ឡាន កង់ម៉ូតូ ឬវត្ថុដែលអាចដក់ទឹកបាន ដែលជាជម្រកនិងសំបុកមូសខ្លាពងកូន ។មួយវិញទៀត មូសខ្លាញីគឺជាភ្នាក់ចម្លងនូវជំងឺគ្រុនឈាមយ៉ាងសាហាវ ។ដើម្បីលុបបំបាត់ជម្រកមូសខ្លា គឺយើងត្រូវប្រមូលដូចជា សំបកកង់ឡាន កង់ម៉ូតូ ឬ វត្ថុដែលអាចដក់ទឹកភ្លៀងបាននោះយកទៅកប់និងដុតចោល ចំណែកគ្រឡុកសំបុកយើងត្រូវកាយដីលុប តាមពាងឬអាងទឹក ត្រូវចិញ្ចឹមត្រីក្រឹមឬដាក់ថ្នាំអាបែត សកម្មភាពនេះគឺយើងធ្វើដើម្បីបំផ្លាញមូសខ្លា និងបំបាត់ជម្រកមូសខ្លាពងកូន ។
បញ្ជាក់៖ក្នុងកម្មវិធីនេះដែរអាជ្ញាធរក៏បានដើរដាក់អាថ្នាំអាបែតតាមលំនៅដ្ឋាននក្នុងភូមិទាំង០៥ ក្នុងឃុំប៉ោយចារ និងចែកថ្នាំអាបែតដល់ប្រជាពលរដ្ឋចំនួន២៦ការុង ដោយក្នុង០១ការុងទម្ងន់២០គ.ក្រ ផងដែរ៕