
លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះពិនិត្យផ្សារសាមគ្គីប៉ៃលិន (ហៅផ្សារប៉ាហ៊ី) ដើម្បីរៀបចំកែលំអ ទីតាំងថ្មីបន្ថែម និងតូបលក់ដូរមួយចំនួន ឲ្យកាន់តែមានសោភ័ណភាព
ថ្ងៃចេញផ្សាយៈ September 3, 2022
(ប៉ៃលិន)៖កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យផ្សារសាមគ្គីប៉ៃលិន (ហៅផ្សារប៉ាហ៊ី) ដើម្បីរៀបចំកែលំអទីតាំងថ្មីបន្ថែម និងតូបលក់ដូរមួយចំនួន ឲ្យកាន់តែមានសោភ័ណភាព បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ ។
ជាមួយគ្នានោះដែរលោកជំទាវអភិបាលខេត្ត ក៏បានណែនាំដល់អាជីវករដែលលក់ដីរនៅក្នុងផ្សារ និងតាមដងផ្លូវទាំងអស់ រួមគ្នាសម្អាតអនាម័យ ថែរក្សាសោភ័ណ្ឌភាពឲ្យនៅតាមផ្សារ និងនៅក្នុងទីក្រុង មានភាពស្រស់បំព្រងជាភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនានៅខេត្តប៉ៃលិនយើងឲ្យកាន់តែច្រើនឡើងៗ៕