ព័ត៌មានជាតិ

សិក្ខា​សាលា​ផ្សព្វផ្សាយស្ដីពីបដិសណ្ឋារកិច្ច ហូកា លើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដល់ម្ចាស់​សណ្ឋាគារ ផ្ទះសំណាង ភោជនីយដ្ឋាន

(បន្ទាយមានជ័យ)៖ទេសចរណ៍វប្បធម៌ និ​ងធម្មជា​តិ​ត្រូវបាន​ចាត់ទុក​ជាវិស័យអាទិភាពមួយ ដើរ​តួជាមាស​បៃត​ងដែល​បានរួមចំ​ណែកដល់​ការអភិវឌ្ឍន៍ សេ​ដ្ឋកិច្ច ​សង្គមនិង​ការការពារបរិស្ថាន ពោល​គឺចូលរួមដល់​ការកសាង សេដ្ឋកិច្ចបៃត​ងនៅកម្ពុជា ផ្នែកគាំទ្រដល់កា​រសម្រេច​បាននូវគោ​លដៅ​អភិវឌ្ឍន៍ប្រកបដោ​យចីរភាព។ នេះបើតាមកការលើកឡើងរបស់​លោកស្រី រស់ សុផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានថ្លែងក្នុង​សិក្ខាសាលាផ្សព្វផ្សា​យវគ្គបណ្ដុះ​បណ្ដាលបដិ​សណ្ឋារកិច្ច ហូកាផ្នែក​ការិយាល័​យជួរមុខនិងសេវាកម្ម ម្ហូបអាហារនិងភេសជ្ជៈ សម្រាប់ជូន​ដល់មន្ត្រីអង្គ​ភាពពាក់ព័ន្ធម្ចាស់មូលដ្ឋានអា​ជីវកម្មទេសចរណ៍ ម្ចាស់សណ្ឋាគារផ្ទះសំណាង ម្ចាស់​ភោជនីយដ្ឋាន។ល។ ​ដោយមានសិក្ខាកាមចូលរួមមកពី​ខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទា​យមានជ័យ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ។

លោកស្រី រស់ សុផានី មានប្រសាសន៍បន្តថា ដើម្បីសម្រេចឲ្យបានតាមន​យោបាយទេសចរណ៍ជាតិ ពិសេសអ្នកដែល​ប្រាស្រ័យទាក់ទងដោ​យផ្ទាល់ជាមួយភ្ញៀវទេសចរណ៍ និងអ្នកធ្វើអាជីវកម្ម សេវា​កម្មទេស​ចរណ៍នេះតែម្ដង ត្រូវយកចិ​ត្តទុកដាក់បើយើងធ្វើបានល្អ សេវាល្អ ភ្ញៀវនិងកើនឡើង បើ​យើងធ្វើមិនបានល្អនោះ ភ្ញៀវនិងថយចុះនេះជា​កត្តាសត្យានុម័តដែលមិនអាច​ប្រកែកបានឡើយ។ ដូច​នេះសិក្ខាសាលាវគ្គបណ្ដុះ​បណ្ដាលនាថ្ងៃនេះពិតជានិងផ្ដល់នូវចំណេះដឹង ដើម្បីសម្របខ្លួន​ជាអ្នក​បម្រើភ្ញៀវទេស​ចរណ៍បានល្អទាំងកាយវិការ ទឹកមុខ អាកប្បកិរិយា ពាក្យសម្ដី សំលៀកបំពាក់ សីលធម៌និង​សេវាដទៃទៀត។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍បញ្ជាក់ថា យើងម្នាក់​ៗត្រូវច​ង់ចាំជានិច្ចថា ទេសចរណ៍កម្ពុជា​ជាទេសចរណ៍ វប្បធម៌និងធម្មជាតិមិនមែនជាទេ​សច​រណ៍ផ្លូវភេទនោះទេ ហើយយើងប្រឆាំង​ដាច់ខាតនូវការជួញដូរនិងកេងប្រវ័ញ្ចផ្លូវភេទ លើស្ត្រីនិ​ងកុមារ ការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្សតាមគ្រប់រូបភាព ទាក់ទងនឹងវិ​ស័យទេស​ចរណ៍។

ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ​លើវិស័យទេ​សចរណ៍ជាវិធានការអាទិភាព ប្រកបដោយ​យុទ្ធសាស្ត្រច្បាស់​លាស់​ដោយប្រកា​ន់ខ្ចាប់នូវស្មារ​តីជាក់ស្ដែងនិយម។ ក្រោយពីរា​ជរដ្ឋាភិបាលបានសម្រេចបើ​កប្រទេសឡើងវិញលើវិស័យរួមមាន វិស័យ​ទេស​ចរណ៍ផងដែរ ហើយចុង​ក្រោយនេះបាន​សម្រេចអនុញ្ញាត​លើកលែងកា​រធ្វើចត្តាឡីស័ក​ចំពោះភ្ញៀវទេ​សចរណ៍ជាតិ អន្តរជាតិ គ្រាន់តែ​តម្រូវឲ្យ​ធ្វើតេស្តរហ័ស នៅច្រកចេញចូ​លពេលមក​ដល់កម្ពុជា លក្ខខណ្ឌអំណោ​យផលនេះបានធ្វើឲ្យកា​រធ្វើដំណើរមកទស្សនានៅកម្ពុជា មានកំ​ណើនគួរ​កត់សំគាល់ដោយជាង ៧ខែឆ្នាំ២០២២ នេះ ទេសចរណ៍អន្តរជាតិ​ចូលមកទស្សនា​នៅ​កម្ពុជាមា​នចំនួនប្រមាណជាង ៧៤​ម៉ឺននាក់ បើតាមការប៉ានស្មានពេញ ១ឆ្នាំ២០២២នេះ កម្ពុជានឹ​ងអាចទ​ទួលបានទេសចរណ៍អន្តរជាតិប្រមាណជាង ១​លាននាក់ឬអាចច្រើនជាងនេះ ហើយនិ​ងប្រមាណ​ជាង ២លាននាក់ក្នុងឆ្នាំ ២០២៣ ជាឆ្នាំដែលកម្ពុជា និងធ្វើជា​ម្ចាស់ផ្ទះព្រឹត្ត​ការកីឡាស៊ី​ហ្គេមអាស៊ា​នប៉ារ៉ាហ្គេម ៕

Leave a Reply

Your email address will not be published.