(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវរណវត្តកទ្ទីយារាម លោក ខុន សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល រួមទាំងមន្ត្រីជំនាញ អាជ្ញាធរក្រុងអរិយក្សត្រ ចៅសង្កាត់ទាំង៣ តំណាងក្រុមហ៊ុន រួមទាំងប្រជាពលរដ្ឋសរុបជាង២០០គ្រួសារ មកពី៣សង្កាត់ នៃក្រុងអរិយក្សត្រ។
ចំពោះការរៀបចំវេទិកានេះគឺដោយមានការស្នើស៉ំក្រុមហ៊ុន Global Green( Cambodia) Energy Development co.,LTD ស្នើស៉ំធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកលួង និង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល មានផ្ទៃដីទំហំ៣៣.៤០ហិកតា ចែកចេញជា២តំបន់ ដែលមាននិយាមកាតាមប្រព័ន្ធ WGS_1984_UTM_Zone_48N ដែលមានដូចខាងក្រោម៖
តំបន់ទី១៖មានផ្ទៃដីទំហំ ២.៦០ហិកតា
តំបន់ទី២៖មានផ្ទៃដីទំហំ៣០.៨០ហិកតា
ក្នុងការបូមនេះមានរយៈពេល៦ខែបន្តទៀតដើម្បីយកទៅចាក់បំពេញដីទីទំនាប់សម្រាប់សាងសង់អាគារដ្ឋបាលក្រុងអរិយក្សត្រ និង ធ្វើអាជីវកម្មផ្សេងៗទៀត ដែលត្រូវគោរពលក្ខណៈបច្ចេកទេស និង សេចក្តីសម្រេចរបស់ក្រួងរ៉ែ និង ថាមពល។
ក្នុងកម្មវិធីលោក កែវ ទួត ក៍បានធ្វើការបង្ហាញពន្យល់ពីការគិតគួផលប៉ះពាល់ ទៅអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋពលនៅក្នុង៣សង្កាត់ខាងលើផងដែល និង បានបញ្ជាក់នៅលក្ខណ្ឌ១៣ចំនុចដែលក្រុមហ៊ុនត្រូវអនុវត្តឲ្យបាន….។
ចំពោះការស្នើស៉ំនេះប្រជាពលរដ្ឋក៍នៅមានការព្រួយបារម្ភផងដែលពីការបាក់ច្រាំង រួមទាំងផលប៉ះពាល់ផ្សេង ហើយអាជ្ញាធរទាំង៣សង្កាត់ក៍បានស្នើស៉ំឲ្យក្រុមហ៊ុនត្រូវកំណត់និយាមការ បោះពងឲ្យបានច្បាស់លាស់។
ចំពោះការព្រួយបារម្ភ រួមទាំងសំណើរបស់ពលរដ្ឋ រួមទាំងអាជ្ញាធរ លោក កែវ ទួត ក៏បានឲ្យក្រុមហ៊ុនត្រូវតែអនុវត្តឲ្យបាន ហើយបើប្រជាពលរដ្ឋពិនិត្យឃើញថាការធ្វើអាជីវកម្មមានការល្មើសច្បាប់ ឬ មិនគោរពតាមលក្ខខណ្ឌដែលបានកំណត់ គឺប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងរាយការណ៍តាមរយៈ Hot line បានគឺលេខ ០៩៥៧២៧៧៧២៧ ដើម្បីទទួលរាល់បណ្តឹងផ្សេងៗពាក់ព័ន្ធ នឹងប្រតិបត្តិការធនធានរ៉ែនេះ៕