————————————
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំចរចាស្វែងរកដំណោះស្រាយរវាងភាគីអតិថិជន និងភាគីម្ចាស់បំណុល ម៉ូវ ម៉ុក ចំនួន ៥ថ្ងៃបន្ថែមទៀត គឺចាប់ពីថ្ងៃចន្ទ ទី២៦ ដល់ថ្ងៃសុក្រ ទី៣០ ខែខុសភា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ។
ទីតាំង៖ នៅសាលសន្និបាត ២០២១ ជាន់ទី១ ទីស្តីការរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Related Articles
អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហ្រ្វា FRA ប្រគេនកុំព្យូទ័រដល់ព្រះសង្ឃ នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ដោយទឹកចិត្តអាណិតស្រលាញ់ រវាងប្រជាជនរស់នៅលើទឹកដី នៃកោះតៃវ៉ាន់មកលើប្រជាជនខ្មែរយើង ផ្ដោតសំខាន់លើវិស័យអប់រំ ដែលជាវិស័យអត្ថិភាពខ្ពស់ជាងគេនោះ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់អង្គការ FRA “ហ្រ្វា” ប្រចាំនៅកម្ពុជា តាមរយៈមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានធ្វើការប្រគល់ប្រគេន សម្ភារៈម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័របន្តទៀត ប្រគេនដល់ព្រះសង្ឃកំពុងសិក្សារៀនសូត្រ តាមស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយស្រុក ក្រុងៗ ទទួលបានកុំព្យូទ័រ ១០ គ្រឿងនិងម៉ាស៊ីនព្រីនធ័រ ០១ គ្រឿង ដោយសរុបថវិកាទាំងអស់ចំនួន ២,៣៦៩០ដុល្លារសហរដ្ឋអាមេរិច។ដោយឡែកសម្រាប់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២២ នេះ ក្រុមការងារនៃអង្គការ FRA រួមដំណើរដោយលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាននាំយកនូវសម្ភារៈម៉ាស៊ីនកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ មកប្រគេនដល់ព្រះសង្ឃក្នុងស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុកនិងស្រុកថ្មពួក។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា រយៈកន្លងមកប្រជាជនរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ តាមការគៀងគរមូលនិធិពីអង្គការគ្រួសារកុមារអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលមានលោកស្រី យ៉ាំង អ៊ួយលីន ជានាយិការ តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅលើវិស័យមួយចំនួនរួមមានផ្នែកមនុស្សធម៌ អប់រំសិក្សា ជាពិសេសបានជួយផ្ដល់សម្ភារៈថវិកា ផ្ដល់អាហារូបករណ៍ប្រគេនដល់ព្រះសង្ឃរាងរាល់ឆ្នាំ ដើម្បីបានបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។ ក្នុងនាមព្រះមន្ត្រីសង្ឃនិងក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អុិស៊ិបាស៊ិ រីនតារ៉ូ អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន នៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” ។ ផេកផ្លូវការរបស់សម្តេចតេជោបានបញ្ជាក់ថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី–ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ–មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើេរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ […]
អភិបាលខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អញ្ជើញសម្ពោធអគារវិបស្សនាកម្មដ្ឋាន នៅវត្តពិជ័យរង្សី (វត្តអញែង) ស្រុកខ្សាច់កណ្តាល
ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារវិបស្សនាកម្មដ្ឋាន ០១ខ្នង មាន ៣០បន្ទប់ ចំណាយទឹកប្រាក់អស់ចំនួន ៧៥ ៦២៩ដុល្លារ ស្ថិតនៅវត្តពិជ័យរង្សី (វត្តអញែង) ភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ អគារវិបស្សនាកម្មដ្ឋាន នៅវត្តពិជ័យរង្សី ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា បានបង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ជាមួយគ្នានោះដែរឯកឧត្ដម អភិបាលខេត្ត ក៏បានក្រើនរំលឹក និងស្នើឱ្យរដ្ឋបាលស្រុកខ្សាច់កណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ មន្ទីរ–អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែប សាសនា និងជាទីកន្លែងធ្វើវិប្បសាសនា […]