ព័ត៌មានជាតិ

រណីជួញដូ​រកម្លាំងពលកម្ម នៅ​ព្រះសីហនុ កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាប និងឃាត់ខ្លួនមនុស្សបានចំនួន១១នាក់ និងដកហូតនូវវត្ថុតាងបានមួយចំនួនធំ

(ភ្នំពេញ)៖បន្ទាប់ពីស្រាវជ្រាវ​លើករណីជួញដូរ​កម្លាំងព​លកម្មមួយ នៅខេត្តព្រះសីហនុ សមត្ថកិច្ចរក​ឃើញ​អាវុធវែងខ្លីមួយ​ចំនួន និងឃា​ត់ខ្លួនជ​ន​ពាក់ព័ន្ធសរុប​១១នាក់​ នៅយប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២២នេះ ។នេះបើតាមការ​ឲ្យដឹងពីនាយឧត្តមសនីយ៍ ខៀវ សុភ័គ រដ្ឋលេ​ខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ។

នាយឧត្តមសនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបក​រណីជួញដូរកម្លាំងពលកម្ម បាន​ធ្វើឡើង​តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់​ពីមានប​ណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងា​រសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា មាននារីម្នាក់​ត្រូវ​បានក្រុមជ​នសង្ស័យ​ចាប់បង្ខាំងទុក ដើម្បីឱ្យនៅ​បម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង នៅក្នុង​ខេត្តព្រះ​សីហនុ។ ប្រតិបត្តិកា​រថ្ងៃដំបូងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលជា​ជនជាតិ​ចិន និងបានរំដោះ​នារីរងគ្រោះម្នាក់​ដែលជាជ​នជាតិម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការបន្តនេះ កម្លាំងស​មត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុប ០៨នាក់ ក្នុងនោះកម្លាំងស​មត្ថកិច្ចដកហូតបាន អាវុធ​ខ្លី ម៉ាក ZORAKI ចំនួន០១ដើម។ បន្តមកទៀត រហូតដល់យប់រំលងអធ្រាត្រវេលាម៉ោង ០១:​៣​០នាទី រំលងអាធ្រាត្រ ឈា​នចូល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២​កម្លាំងបានធ្វើកា​រស្រាវជ្រាវបង្ក្រា​បបាន ជនសង្ស័យជួញដូ​រអាវុធមួយដើមនោះ រហូតបន្តឈា​នទៅឃាត់ខ្លួនជនសង្ស័យ ០៣នា​ក់ទៀត ដែលមានខ្មែរ២​នាក់ និងចិនម្នាក់ ព្រមទាំងដក​ហូតបានវត្ថុតាង អាវុធមួយចំនួនបន្ថែមទៀត ដែលមានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ TANG GUO HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លង​ដែន​លេខៈ EH6362750

២៖ ឈ្មោះ សាន សុខឡេង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។

៣៖ ឈ្មោះ ថៃ ឃាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​។ចំណែក​វត្ថុតា​ងដែលត្រូវបា​នដកហូត​បាន រួមមាន៖ អាវុធវែង២ដើម (ម៉ាត់ត្រយ៉ែត និងកាលីតឌូ), បង់ត្រឡោក ០១, បង់អាវុធវែ​ង AK ចំនួន ០១, អាវុធខ្លី ០៣ដើម (សរុបរួម ០៤ដើម), ម៉ាក ZORAKI ពណ៌ខ្មៅ បង់១, ម៉ាក ZORAKI ព​ណ៌ខ្មៅ បង់១, ម៉ាក SIG SAURER ពណ៌ខ្មៅ បង់២, គ្រាប់កាំភ្លើង ២៤០គ្រាប់ (សរុបរួម ២៦៥​គ្រាប់), រថយន្ត ចំនួន ០១គ្រឿង។

សូមបញ្ជាក់​ថា ពេលនេះ កម្ពុជាកំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិ​ត្យការស្នាក់នៅ​របស់ជនបរទេស​នៅកម្ពុជា លើកលែងតែមន្រ្តីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញា​ដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស

Leave a Reply

Your email address will not be published.