ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមកិច្ចប្រជុំ ដេីម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា

(ខេត្តកណ្ដាល) នារសៀលថ្ងៃសៅរ៍ ១៤កេីត​ ខែវិសាខ​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី​ ១០​ ខែឧសភា​ ឆ្នាំ២០២៥​ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំ​ ដេីម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ​ ត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា​ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី​ ១១​ ខែឧសភា​ ឆ្នាំ២០២៥​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់បំផុត​ សម្ដេចអគ្គមហាវបរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណចក្រកម្ពុជា។​ កិច្ចប្រជុំនេះដឹកនាំដោយ​ ឯកឧត្តម​ ឈិន​ កេតនា​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធានអចិន្ត្រៃយ៍​ និងជាអគ្គលេខាធិការ​ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ​-អន្តរជាតិ​ នៅឧបដ្ឋានសាលាខាងក្រោម​ ស្ថិតខាងកេីតព្រះមហាសក្យមុនីចេតិយ​ ភ្នំព្រះរាជទ្រព្យ​ ស្រុកពញាឮ​ ខេត្តកណ្ដាល។

Leave a Reply

Your email address will not be published.