ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុ​បសភាពការណ៍ និង លទ្ធផលកិច្ច​ប្រតិ​បត្តិកា​រប្រចាំខែសីហា

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមា​នជ័យ​ នា​ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២​ ដឹកនាំកិច្ចប្រជុំបូ​កសរុបសភាពការណ៍ និង លទ្ធផល​កិច្ចប្រតិ​បត្តិការប្រចាំខែសីហា ឆ្នាំ២០២២ (គិតពីថ្ងៃទី២​០ ខែកក្កដា ឆ្នាំ២០២​២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២​០២២) និងទិសដៅអនុវត្តការ​ងារសម្រាប់ខែបន្ទាប់ ដល់លោក លោ​កស្រី ឧត្តមសេនីយ៍ត្រី វរសេ​នីយ៍ ស្នងការរង នាយការិយា​ល័យជំនាញទាំង៣១ លោកអធិការក្រុងស្រុកទាំង៩ មេបញ្ជាកា​រវរនគរបាល​ការពារព្រំដែនទាំង៤ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនជាច្រើនរូប។

លោកឧត្តមសេ​នីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនសេ​នាធិការ បានឡើងធ្វើសេចក្តីរាយការណ៍ស្តីពី លទ្ធផ​លការងារប្រតិបត្តិការរបស់នគរបាលសម្រេចបាន និង បានលើកអំពីបញ្ហាប្រឈម ចំនុចខ្លាំង ចំណុ​ចខ្សោយ សំណូមពរផ្សេងៗ របស់កងកម្លាំងក្នុងការបំពេញការងារ និងបេសកកម្មនា​ពេលក​ន្លងមក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោត​សរសើរ និ​ងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងាររហូតបា​នលទ្ធផលល្អគួរជាទីមោទន: គ្រប់កងឯកភាព ហើយចំនុចខ្វះខាត ត្រូវ​ព្យាយាមបំពេញ តាមរយះការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យា និង ភាសារ​បរទេសជាដើម។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍​ទោស្នងការ ក៏បានជម្រុញដល់លោ​កអធិការនគរបាលក្រុងស្រុក ត្រូវ​ពង្រឹងប្រសិទ្ធិភាពការ​ងារជំនាញ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ បន្តការកសា​ងរប​ងប៉ុស្តិ៍ ត្រូវផ្តល់​សេវារដ្ឋបាល សៀវភៅស្នាក់នៅ អត្តសញ្ញាញប័ណ្ណសញ្ជា​តិខ្មែរ និងសេ​វា​ផ្សេងៗឲ្យបានទាន់ពេ​លវេលា។ ត្រូវគ្រប់​គ្រងនិងចុះប​ញ្ជីរាល់ការស្នាក់​នៅអចិន្ត្រៃយ៍រប​ស់ជនប​រទេស ដែលមកធ្វើការងារ ឬមកធ្វើអាជីវកម្មតាមមូលដ្ឋាន។ ចំពោះនគរបាលការពារព្រំដែន ត្រូវគ្រប់​គ្រងសភាពការណ៍ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ពន្ធ័ ត្រូវទប់ស្កាត់បទល្មើសទំនិញគេចពន្ធ បទល្មើសឆ្លងដែនខុសច្បាប់៕

Leave a Reply

Your email address will not be published.