——————————-
ក្រោយចូលរួមកិច្ចប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារ ABA បានចូលរួមកែសម្រួល និងកែតម្រូវអត្រាការប្រាក់ជូនអតិថិជនដែលមានតម្រូវការទិញផ្ទះ ឱ្យសមស្របទៅនឹងទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីធានាដំណើរការ និងនិរន្តរភាពនៃសេដ្ឋកិច្ច សង្គម និងនយោបាយរបស់កម្ពុជា។
#ធនាគារABA #ឧស្សាហកម្មអចលនទ្រព្យ #ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧស្សាហកម្មប្រាក់កម្ចី #អត្រាការប្រាក់សមរម្យ #ការងារលំនៅឋាន #លំនៅឋានតម្លៃសមរម្យ #ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល #គុណភាព #សុវត្ថិភាព #សោភ័ណភាព
#កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC
Related Articles
នាយឧត្តមសេនីយ៍អ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ប៉ៃលិន)៖នៅព្រឹកថ្ងៃពុធ ០៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងទាំង៣ប្រភេទ យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត លោកយាយ លោកតា ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តប៉ៃលិន។ ក្នុងពិធីនេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ វត្ថុស័ក្កសិទ្ធិក្នុងលោក បារមីលោកយាយយ៉ាត ដែលថែរក្សាទឹកដី នៃខេត្តប៉ៃលិន ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់កបិលមហាព្រហ្ម សូមជួយបីបាច់ថែរក្សា ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ សូមប្រគេនពរ និងជូនពរដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រមទាំងបងប្អូនជនរួមជាតិក្នុងខេត្តប៉ៃលិន […]
ពិធីប្រគល់ផ្ទះមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ មានកូនភ្លោះបីនៅស្រុកព្រះនេព្រះ
ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យមើលឃើញពីភាពខ្វះខាតជំរកស្នាក់នៅ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានធ្វើការសាងសង់ផ្ទះមួយខ្នង ជូនគ្រួសារក្រីក្រ ដែលសម្រាលកូនភ្លោះចំនួនបីនាក់ ឈ្មោះ ធីវ ធុច អាយុ ៣៧ឆ្នាំ ជាគ្រួសារមួយរស់នៅក្នុងភាពក្រីក្រមានកូនច្រើនសរុបចំនួន ៦នាក់ និងមានមុខរបរជាកម្មករ។ លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ដោយពិនិត្យឃើញថា គ្រួសារមួយនេះមានលក្ខណៈសម្បត្តិស្របតាមលក្ខណៈដែលសាខាបានកំណត់ គឺជាគ្រួសារក្រីក្រពិតប្រាកដ និងកូនច្រើនថែមទៀតរស់នៅក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេព្រះ ដោយផ្ទះមួយខ្នងនេះមានទំហំ ៤គុណ ៦ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបផ្ទាល់ដី ជំនួយឧបត្ថម្ភពីសាខាកាកបាទក្រហមអស់ថវិកាសរុបចំនួន ២០៧២ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងបានរៀបចំបន្ទប់ទឹកបន្ថែមទៀតកំពុងសាងសង់។ធ្វើពិធីប្រគល់ផ្ទះនេះបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់សម្ភារអំណោយដែលជាផ្ទះសម្បែងដោយសាខាកាកបាទក្រហមប្រគល់ជូននាពេលនេះ គឺបានមកពីការចូលរួមលើវិស័យមនុស្សធម៌ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ាអស់លោក លោកស្រី សប្បុរសជនជិត ឆ្ងាយព្រមទាំងព្រះសង្ឃផងដែរ ទើបសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពជួយដល់បងប្អូនទីក្រគ្មានទីពឹង ជនរងគ្រោះងាយរងគ្រោះដោយគ្រោះធម្មជាតិជាដើម។ហើយការផ្ដល់នូវអំណោយមនុស្សធម៌នេះ គឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬ និន្នាការនយោបាយអ្វីនោះឡើយ។ហើយក្រៅពីការ ប្រគល់ផ្ទះ សាខាកាកបាទក្រហម ក៏បានផ្ដល់ជូននូវអំណោយបន្ថែមទៀតរួមានៈអង្ករ ៥០គីឡូក្រាម […]
យុវជន១ក្រុមជិៈម៉ូតូឆ្លងផ្លូវជាតិលេខ៥ ត្រូវបានរថយន្តអ៊ុប៊ុយឡង់ទៅសាកសព បើកលឿនទៅបុកបណ្តាលស្លាប់ម្នាក់ នៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖យុវជន១ក្រុមជិៈម៉ូតូឆ្លងផ្លូវជាតិលេខ៥ ត្រូវបានរថយន្តអ៊ុប៊ុយឡង់ទៅសាកសព បើកក្នុងល្បឿនលឿនបានបុក បណ្តាលស្លាប់ម្នាក់នៅល្ងាចថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ នៅផ្លូវវាងក្រុង ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការាណ៍បានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុមានយុវជន១ក្រុមមានគ្នាប្រមាណ៥ទៅ៦នាក់ ម៉ូតូ៣ទៅ៤គ្រឿងបើកឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងហើយមានម៉ូតូជនរងគ្រោះជិៈគ្នា២នាក់ បើកបរក្រោយគេពេលឆ្លងជិតពាក់កណ្តាលផ្លូវ មានយុវជនម្នាក់ជិៈខាងក្រោយឃើញឡានជិនមកដល់លតចុះពីលើម៉ូតូដូចជារុញម៉ូតូចូលឡានដែលកំពុងបើកបរលឿនតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិចបានបុកពេញទំហឹង បណ្តាលជនរងគ្រោះប៉ើងខ្ចាយទៅបុកបង្គោលការពារផ្លូវ បណ្តាលម៉ូតូធ្លាក់ទឹកនិងជនរងគ្រោះធ្លាក់ចិញ្ចើមផ្លូវរបួសធ្ងន់ មិត្តភក្តិលើឡើងដើម្បីសង្គ្រោះបណ្តាលស្លាប់។ ក្រោយកើតហេតុភ្លាមមន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសម្រួលចរាចរណ៍ និងពិនិត្យវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះជិៈម៉ូតូម៉ាក់ហុងដាវ៉េវសេរីចាស់ឌុបគ្នា២នាក់បានបើកបរឆ្លងផ្លូវក្នុងចំណោមមិត្តភក្តិម៉ូតូ៣ទៅ៤គ្រឿង ហើយរថយន្តអ៊ុប៊ុយឡង់មន្ទីពេទ្យខេត្តកំពុងឆ្នាំងបានទៅបុកពេញទំហឹង បណ្តាលស្លាប់ម្នាក់ដែលស្គាល់ឈ្មោះ ជី វ៉ាន់នុត ភេទប្រុស អាយុ១៦ឆ្នាំ (ជាសិស្ស)រស់នៅភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ក្រោយវាស់វែងហើយបានដឹកសាកសពជូនគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកអ្នកបើកបររថយន្តនិងរថយន្តអ៊ុប៊ុយឡង់ រួមនិងម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោកជាក្រោយ៕