————————
សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី មានទីតាំងស្ថិតនៅភូមិទួលពន្យាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន ចាប់ពីថ្ងៃទី ៤-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ នៅបន្ទប់លេខ១១៥ ជាន់ទី១ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១. កិច្ចសន្យាលក់ទិញដីនិង/ឬផ្ទះ (ច្បាប់ថតចម្លង)
២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់អំពីការបង់ប្រាក់ (ច្បាប់ថតចម្លង)។
#ចុះបញ្ជីដីបង្ហើយ
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Related Articles
បិទផ្សាយក្បាលដីចំនួន៧ភូមិ ក្នុងស្រុកអង្គស្នួល ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ
ខេត្តកណ្តាល៖លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីក្នុងភូមិត្រពាំងអណ្ដែង ភូមិត្រពាំងរាំង ភូមិស្រែកណ្ដោល ភូមិត្រពាំងស្មាច់ ភូមិត្រពាំងទៃ ភូមិជោទ្រាច និងភូមិតាប្រាប ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ស្មើនិង៤,០៨៥ក្បាលដី សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីតំបន់ខាងលើនេះមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា ។ លោក ព្រំ ឆាត អំពាវនាវបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងវត្តទន្លេអ៊ុ ។ លោកបន្តថា៖ការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនាពេលនេះ គឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ ។ លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ ជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់បងប្អូនពិតជា ត្រឹមត្រូវដែររឺទេប្រសិនបើ មានកំហុសឆ្គងដោយប្រការណាមួយដូចជា […]
ឯកឧត្តម ឡូយ សុផាត អញ្ចើញសម្ភោធអគាសិក្សា១ខ្នងនៅក្នុងសាលាវិទ្យាល័យ បុរីអូរស្វាយសែនជ័យ ដែលជាជំនួយអង្គការភ្លែន
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ អគារសិក្សាចំនួន១ខ្នង ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ។ ក្នុងឱកាសនោះឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។ ក្នុងនោះ ឯកឧត្តមក៏បានថ្លែងអគុណចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ ។ឯកឧត្តម ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌ របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៍ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។ […]
កិច្ចពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណ សមត្ថភាពសាខាជុំទី ២ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាជុំទី ២ សម្រាប់ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី ២ កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ ឯកឧត្តម អ៊ុំរាត្រី បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំធ្វើការប៉ាន់ប្រមាណនូវសមត្ថភាពជុំទី ២(បូកា)នាថ្ងៃនេះក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឲ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យ ជាសាខាឱ្យមានដំណើរការល្អ និងស្របតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ ដែលពេលនេះសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក៏បានអភិវឌ្ឍន៍ខ្លួនឈានមួយជំហានពីកម្រិតសាខាអប្បបរមា ទៅជាសាខាអភិវឌ្ឍន៍កម្រិតទី ១ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមទស្សនៈវិស័យជាស្ថាប័នមនុស្សធម៌ នាំមុខគេនៅកម្ពុជានិងក្លាយជាសាខាដែលមានភាពជាម្ចាស់ការខ្ពស់ តាមទិសយុទ្ធសាស្ត្រ ២០២១–២០៣០ របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តម អ៊ុំ រាត្រី បន្តថា ជារៀងរាល់ឆ្នាំក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានខិតខំកៀងគរមូលនិធិពីសប្បុរសជន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ព្រមទាំងព្រះសង្ឃ ដែលជាការចូលរួមចំណែកលើវិស័យមនុស្សធម៌ ខ្មែរជួយខ្មែរ ហើយការចាយវាយគឺមានការសន្សំសំចៃខ្ពស់ ផ្ដល់ជូនចំគោលដៅ ជាក់ស្ដែងក្នុងខេត្តបន្ទាយមានជ័យជារៀងរាល់ឆ្នាំតែងតែជួបគ្រោះមហន្តរាយធម្មជាតិ ច្រើនជាងគេទូទាំងប្រទេស ដូចជាខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត។ប៉ុន្តែ ទោះបីជាលំបាកយ៉ាងណាក៏ក្រុមប្រតិបត្តិ […]