ព័ត៌មានជាតិ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យស្ថាន​ភាពទឹកតាមដងស្ទឹងសែន ដែល​កំពុង​ហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈ​ជួយប្រជាពលរដ្ឋ

(ខេត្តកំពង់ធំ)៖ដោយមើលឃើញ​ស្ថានភា​ពទឹកកំពុងហ​ក់ឡើងខ្លាំង ស្ថិតនៅក្នុង​ភូមិសា​ស្ត្រនៃស្រុក​កំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ឯក​ឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមមន្ត្រីក្រោម​ឱវាត​ចុះត្រួតពិ​និត្យស្ថានភាព​ទឹក​តាមដងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈ​ជួយប្រជាពលរដ្ឋ នៅពេលជួបហា​និភ័យ ឱ្យបានទា​ន់ពេលវេលា

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ថ្មីៗនេះទឹក​នៅតាមដ​ងស្ទឹងសែន គឺមានការ​ហក់​ឡើងខ្ពស់ រហូតដល់មា​នការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះ​ពាល់ផលដំ​ណាំ ហេដ្ឋារច​នាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន។ ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាល​ខេត្តកំ​ពង់ធំ ក៏បានផ្តាំផ្ញើដ​ល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់​ឡើងទឹកជំនន់​នៅពេលនេះ ជាពិ​សេស ត្រូវមើលថែ​ក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិ​សនី ក៏ដូចជា​ការការពារពីសត្វអសិរពិសនា​នាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាម​ដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយ​ស្រួលក្នុងការត្រៀមខ្លួន​ចុះជួយ​ប្រជាពលរដ្ឋឲ្យបាន​ទាន់ពេលវេលាផងដែរ ៕

Leave a Reply

Your email address will not be published.