ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី សហការជាមួយក្រុមគ្រូពេទ្យបារាំង ចុះពិនិត្យព្យាបាលជំងឺឥតយកកម្រៃជូនប្រជាពលរដ្ឋ =======

(ខេត្តកណ្តាល)៖ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈ កម្មការទី៥ ព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យ មណ្ឌលសុខភាពបង្អែកស្រុកពញាឮ នៃខេត្តកណ្តាល បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតយកកម្រៃជូនប្រជាពលរដ្ឋរស់ នៅស្រុកពញាឮ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ប្រសើរ ដោយហេតុថា ខែនេះជាខែក្តៅខ្លាំ ង និងត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវនិងទៀងទាត់។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង នឹងពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតយកកម្រៃ រយៈពេលចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង០៨:៣០នាទី រហូតដល់វេលាម៉ោង១៦:៣០នាទីល្ងាច នៅបរិវេណសាលាសាលាបឋមសិក្សា អរិយកស្សប ស្រុកពញាឮ ខេត្តកណ្តាល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន

Leave a Reply

Your email address will not be published.