ខេត្តកំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកំលាំងទាំងបី មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
របៀបវារៈនៃកិច្ចប្រជុំ
១– ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២– ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣– ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង ស្ដីពីការរៀបចំគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤– បញ្ហាផ្សេងៗ ៕