ខេត្តបន្ទាយមានជ័យ៖មន្ត្រីស៊ីប្រាក់ខែរបស់រដ្ឋ បម្រើរាស្ត្រ ថ្នាក់ដឹកនាំជឿទុកចិត្ត បែជានាំគ្នាឃុប ឃិតគ្នាប្រមូលលុយដាក់ខែពីអ្នករត់កង់បីឥណ្ឌា (PassApp) ម៉ូតូឌុប និងប្រថាប់ត្រាលើប័ណ្ណឆ្លងដែនយកលុយពីជនបរទេស ជាហេតុធ្វើពួកគាត់មិនសប្បាយចិត្ត។
ជាក់ស្តែងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានស្ត្រីជនជាតិថៃ ២នាក់ បានចូ លមកប្រទេសកម្ពុជា ប្រថាប់ត្រា ត្រូវមន្ត្រីអន្តោប្រវេសន៍តម្រូវឲ្យបង់លុយ នៅពេលអ្នកសារព័ត៌មានសួរនាំថា បង់លុយថ្លៃអ្វី មន្ត្រីអន្តោប្រវេសន៍ដែលប្រថាប់ត្រាឲ្យនោះឆ្លើយថា យកលុយតែជនបរទេសទេ សម្រាប់ខ្មែរអត់យកទេ នៅពេលដឹងថាអ្នកសួរ ជាអ្នកសារព័ត៌មាន ក៏ស្រាប់តែនិយាយប្រែក្រឡះ មកវិញថា ជនជាតិថៃ សុំដូរលុយរាយទេតើ ។ទោះយ៉ាងនេះក្តីភ្លាមនោះ អ្នកសារព័ត៌មាន យើងបានទៅតាមសួរនាំ ជនជាតិថៃ ដែលកំពុងអង្គុយនៅលើកង់បីឥណ្ឌា (PassApp) បានឆ្លើយថា (តម៉)ប៉ូលីសអន្តោប្រវេស ន៍យកលុយក្នុង១នាក់ ២០០បាត ស្មើជាង២ម៉ឺនរៀល ភ្លាមនោះអ្នករត់កង់បីឥណ្ឌាបានកេះមិន ឲ្យនិយាយទៀតផង ។ទាំងនេះជាហេតុធ្វើឲ្យជនបរទេសអាចមើលងាយដល់ប្រទេសរបស់ខ្លួនដោយសា រតែមន្ត្រីមួយចំនួនតូចស៊ីប្រាក់រដ្ឋលួចរកក្រៅ ។សូមបញ្ជាក់ផងដែរថា ដោយសារតែការយកលុយពីជនបរទេសនេះកាលពីថ្មីៗកន្លងមកនេះជនជាតិថៃ បានលើកគ្នាទៅសុំការអន្តាគមន៍ពីអគ្គកុងសុល កម្ពុជា ប្រចាំប្រទេសថៃ ស្នើសុំស្នាក់នៅបានរយះពេល៦យប់ ៧ថ្ងៃ និងសុំមិនឲ្យលុយ ថ្លៃប្រថាប់ត្រា ទៀតផងពេលនោះអគ្គកុងសុលកម្ពុជា ក៏យល់ព្រមហើយដែរ។
ដោយឡែក សម្រាប់អ្នករត់កង់បីឥណ្ឌា (PassApp ) និងម៉ូតូឌុប បានឲ្យដឹងដែរថា ពួកខ្លួនរត់ឈ្នួលនៅក្នុងបរិវេណមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានដោយរលូនបែបនេះដោយសារបង់លុយឲ្យមន្ត្រីអន្តោប្រវេសន៍ ដោយមានជនស៊ីវិល ជាអ្នកប្រមូលឲ្យរាល់ខែ សម្រាប់កង់បីឥណ្ឌា (PassApp) ក្នុង ១ខែយក ជាង២០០០បាត(ពីពាន់បាតប្រាក់ថៃ) ចំណែក ម៉ុតូឌុបប្រភេទVIP ក្នុងមួយខែជាង២០០០ បាត (ពីពាន់បាតប្រាក់ថៃ) ធម្មតា១០០០បាត(មួយពាន់បាត ) ហើយក្នុងម្នាក់ៗត្រូវមានវិទ្យុទាក់ទងគ្រប់គ្នាម្យ៉ាងវិញទៀត ហាមប្រាប់អ្នកណាទាំងអស់ទៀតផង ។ប្រភពដដែលបន្តថា អ្នករត់ កង់បីឥណ្ឌា (PassApp ) ដែលត្រូវបង់លុយ នោះមានចំនួន ៨០គ្រឿង ម៉ូតូក៏មានច្រើនតែមិនចាំចំនួន។ពួកគាត់បន្តទៀតថា បើមិនបង់លុយទេគេមិនអនុញ្ញាតឲ្យរត់ដឹកភ្ញៀវចេញ–ចូលមកពីដីថៃឡើយ ថែមទាំងធ្វើទុកបុកម្និញថែមទៀតផង។ហើយការរត់ឈ្នួលនោះទៀតសោធ ពេលខ្លះរួចខ្លួន ពេលខ្លះចំនិញបន្តិចបន្តូច ពេលខ្លះខាត ដោយសារអ្នករត់ច្រើន ណាបង់ឲ្យប៉ូលីស ណាចាក់ហ្គាស ណាមួយទៀតហូបខ្លួនឯង និងគ្រួសារកូនរៀនសូត្រ ។ពាក់ព័ន្ធនឹងការយកលុយនេះ បើតាមការលើកឡើងរបស់មហាជនថា ការយកលុយនេះហាក់បីដូចជាខុសពីដែនជំនាញរបស់ខ្លួន ព្រោះថានគរបាលអន្តោប្រវេសន៍មានសិទ្ធិត្រឹមត្រួតពិនិត្យលើជនអន្តោប្រវេសន៍ ចុះហេតុអ្វីនៅច្រកមួយនេះបែជា មានការយកលុយ ពីអ្នករត់កង់បីឥណ្ឌា (PassApp ) និងម៉ូតូឌុបទៅវិញ។ដូច្នេះស្នើ ឲ្យថ្នាក់ដឹកនាំ ពិសេសលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ធ្វើការពិនិត្យទៅលើមន្ត្រីក្រោមឱវាតផងទាន!! ព្រោះថាចាប់តាំងពីចាប់ផ្តើម បើកឲ្យភ្ញៀវជាតិ អន្តរជាតិចេញ–ចូលមកឃើញមានរឿងមិនចេះចប់ និងពិសេសជៀសវាងកុំឲ្យមាន ការរិះគន់ពីសំណាក់ជនរទស។
ពាក់ព័ន្ធបញ្ហាខាងលើនេះអង្គភាពយើង មិនអាចសុំការពន្យល់ណាមួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បាននៅឡើយទេ ដោយខលទៅលោក សេម មករា ប្រធាន សេនាធិការនគរបាលអន្តោប្រវេសន៍តាមរយះលេខ ០៩៩ ៤៩ ៩៦ ៩៦ នៅពេលចូលលោកសួរថាអ្នក ណាគេ គ្រាន់តែលឺថា អ្នកសារព័ត៌មាន ក៏ស្រាប់តែថាច្រឡំលេខ ក៏ចុចបិតតែម្តង។ តែទោះ យ៉ាងនេះក្តីអង្គភាពយើងរងចាំការបក ស្រាយគ្រប់អ្នកពាក់ព័ន្ធទាំងអស់រាល់ម៉ោងធ្វើការ៕