ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នាំយកកូន​ឈើប្រភេទធ្នង់ ចំនួន ១,០០០ ដើមទៅដាំ​នៅក្នុងវិទ្យាល័​យដំរីពួន ស្រុក​ស្វាយអន្ទរ

ព្រៃវែង៖ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិកា​រសាខា នាថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២២ បានដឹក​នាំក្រុម​ការងារប្រតិ​បត្តិសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត យុវជន​កាកបា​ទក្រហមកម្ពុជា នាំយកកូន​ឈើធ្នង់ចំនួន ១,០០០ ដើម ដើម្បីដាំ​នៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយ​អន្ទរ ខេត្តព្រៃវែង ។

នាឱកាសនោះឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត បាន​មានប្រសាសន៍ថា ដើមឈើគឺមា​នសារៈសំខាន់ខ្លាំង​ណាស់សម្រាប់មនុស្សស​ត្វនៅលើភព​ផែន​ដីយើងនេះ ព្រោះថាដើម​ឈើវាអាចជួយកាត់បន្ថយកម្ដៅ កាត់បន្ថយជាតិពុល ទាក់ទាញទឹកភ្លៀង​បា​នទេទាត់ មិនឲ្យមានគ្រោះទឹកជំនន់ និងជាទីជម្រកដ៏ពិ​សិដ្ឋសម្រាប់សត្វព្រៃ។

 

ឯកឧត្ដម ឧកញ៉ា បន្តថា ដើមឈើវាផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ដោយដើមឈើស្រូបយ​កកាបូ​នឌី​អុកស៊ីតនៅពេលវាលូតលាស់ ហើយកាបូន​ដែលពួកគេរក្សាទុ​កនៅក្នុងឈើរបស់​វាជួយបន្ថយ​ល្បឿន​នៃការឡើងកំដៅផែនដី។ វាកាត់បន្ថយល្បឿ​នខ្យល់និងធ្វើឲ្យត្រជាក់ខ្យល់​នៅពេល​ដែលវាបាត់​បង់ជាតិសំណើម។

ឯកឧត្ដម ឧកញ៉ា ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់ត្រូវ​បន្តចូល​រួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះ សាលារៀន ទីសាធារណៈ ឱ្យបានគ្រប់​គ្នា ដោយយ៉ាងហោចណាស់ក្នុងមួយ​នាក់ត្រូវដាំដើមឈើឲ្យបានមួយដើម គឺដើម្បីចូលរួមចំណែក ក្នុង​ការ​បង្កើន នៅបរិស្ថានល្អ នៅតាមទីវត្តអារាម និងនៅតាមផ្ទះ នៅតាមសាលារៀន និងនៅតាម​ទីសាធារណៈ ដែលជាផ្នែកមួយក្នុង​ការចូលរួមចំណែកកាត់បន្ថយ​ការកើនឡើងនូវកំដៅនៅលើ​ផែនដីយើងនេះផងដែរ៕

Leave a Reply

Your email address will not be published.