ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Camb​odia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ

ភ្នំពេញ៖នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មាន​រៀបចំពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លា​នដុល្លា​រអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ ។ពិធីនេះក្រោមអធិបតីភាព​ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋ ទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាង​អង្គការជាតិអន្តរជាតិ វិស័យឯកជន និងស​ហគមន៍​កសិកម្ម​ជាច្រើនរូបផង​ដែរ។

នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋាភិបាល​សហរដ្ឋអា​មេរិកបាន​ផ្តល់ថវិកា​ប្រមា​ណជិត ១០០លានដុល្លារក្នុងរយៈ ពេល​ជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំ​ណងលើ​កស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំ​ណូលក្នុងគ្រួសារ តាមរយៈ​ការពង្រឹ​ងវិស័យ​កសិកម្មកម្ពុជាក្នុង​ពេលដែ​លពិភព​លោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបា​ច់ត្រូវតែព​ង្រឹងសុ​វត្ថិភាពស្បៀ​ងអាហាររបស់ខ្លួន ដូច្នេះគម្រោង កម្ពុជាហាវេស III” នេះគឺបង្ហាញឲ្យ​ឃើញពី​កា​រប្ដេជ្ញាចិត្តរបស់រដ្ឋាភិបា​លអាមេរិកក្នុង​ការសម្រេច​គោលដៅមួយនេះ។ គម្រោងនេះត្រូវ បាន​ប្រកាសជា​ផ្លូវការកាលពីថ្ងៃទី៤ សីហាកន្ល​​ងទៅ ដោយរដ្ឋមន្ត្រីការបរ​ទេសអាមេរិក Antony Blinken ក្នុងអំ​ឡុងពេលកា​រធ្វើទស្សនកិច្ចរ​បស់លោកនៅកម្ពុជា

គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភា​គីពា​ក់ព័ន្ធដទៃទៀត ដើម្បីអ​ភិវឌ្ឍនូវកម្លាំង​ការងារជំនាញ បង្កើតការ ងារ និងចាប់យកឱកាសទី​ផ្សារនានានៅ​ក្នុងវិស័យកសិកម្ម តាមរយៈការចា​ប់ដៃគូជា មួយនឹងវិស័យឯកជន។ តម្រោង​នឹងបន្តធ្វើ​ការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងម​កដើម្បីលើក​ស្ទួយឱកាស​សេដ្ឋកិច្ចប្រ​កប​ដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ច​សហការជា​មួយវិស័យ​ឯកជន គម្រោងនឹង​ជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថានឹង​ជំរុញឲ្យ​មានការវិនិ​យោគពីឯក​ជនក្នុងទឹក​ប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតកា​រងារជាង.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជ​នឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន ១០០លានដុល្លារ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូ​នចំពោះរដ្ឋាភិបាល និងប្រជាជ​នសហរដ្ឋ​អាមេរិក ដែលបាននិងកំពុងដើរតួនាទីក្នុង​ភាពជា​ដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ​ដល់​ការអភិវឌ្ឍ វិស័យកសិកម្មតាម​រយៈ USAID ក្នុងនោះការ​អនុវត្ត​កម្ម​វិធី និងគម្រោង​ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុង​នោះគម្រោងThe Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹង​ចូល រួមចំណែកជំរុញកំណើ​នសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរ​ភាពតាមរយ:ការ​បង្កើនពិពិធ​កម្ម និងការប្រកួតប្រ​ជែងទីផ្សារក​សិផល ដែលកំពុងមា​ននិន្នាការកើនឡើងជា លំដាប់។ ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃចំ​ពោះវត្តមាន​សមា​ជិក សមាជិកា​ គឺពិត​ជា​បង្ហាញនូវស្មារតី​ទទួលខុ​សត្រូវ ផ្តល់កិច្ចស​ហការ​រវាង​​ក្រសួង ស្ថាប័ន​​ពាក់ព័ន្ធ ដៃគូ​អភិ​វឌ្ឍន៍ និង​វិស័យ​ឯកជនក្នុងការ​ចូល​រួម​អភិវឌ្ឍន៍វិស័យ​កសិកម្ម​​ ជាពិសេសចំណាប់​អារម្មណ៍ដ៏មានអត្ថន័យរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់​អំពីគុណសម្បត្តិរបស់​គម្រោង និងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ពី​រដើម្បីជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍វិស័យកសិ​កម្មឲ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

តាមរយ:គម្រោងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបា​នបង្ហាញនូវសុទុដ្ឋិនិយ​មថាពិតជានឹង​ចូលរួមចំ​ណែកគាំទ្រ​ដល់កំណើនសេដ្ឋកិច្ច​កម្ពុជា ពិសេសជួយជំរុញ​វិស័យកសិកម្ម​ឱ្យកាន់តែទំនើប មា​នភាពប្រកួ​តប្រជែងប្រកប​ដោយប្រសិទ្ធភា​ពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯក​ជនក្នុងការផលិត ធានាគុណ​ភាព សុវត្ថិភាព និងជំរុញការនាំចេញ

Leave a Reply

Your email address will not be published.